បែកធ្លាយ Nokia 3310 ចេញម៉ូតថ្មី អាចភ្ជាប់ 4G, អ៊ីនធឺណេតដើរលឿនដូចព្យុះ

កំណែថ្មីនៃទូរស័ព្ទ Nokia 3310 តម្លៃ ៦៧ ដុល្លារ ដែលភ្ជាប់ទៅបណ្តាញ 4G ត្រៀមចេញលក់ឆាប់ៗនេះហើយ។

យោងតាមឯកសារលេចធ្លាយពីប្រទេសចិនបានឱ្យដឹងថា ស៊េរី 4G 3310 នេះមានប្រព័ន្ធប្រតិបត្តិការថ្មីមួយ ដែលអាចដំណើរការកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android មួយចំនួន។

ម៉ូតមុនៗបានភ្ជាប់មកជាមួយប្រព័ន្ធ 2G ឬ 3G ប៉ុណ្ណោះ ប៉ុន្តែទូរស័ព្ទថ្មីនេះអាចប្រើ 4G បានដើម្បីដោនឡូតនូវកម្មវិធីផ្ញើសារដូចជា WhatsApp ជាដើម។

ប្រព័ន្ធ 4G ស្តង់ដារមានល្បឿនលឿនជាង 3G ពី ៥ ទៅ ៧ ដងឯណោះ ដោយផ្តល់នូវល្បឿនអ៊ីនធឺណេតរហូតដល់ទៅ ១៥០ Mbps។

ឧទាហរណ៍ជាក់ស្តែង អ្នកអាចទាញយកវីដេអូភាពយន្តកម្រិត HD ទំហំ ២ GB ក្នុងរយៈពេលតែ ៣ នាទី និង២០ វិនាទីប៉ុណ្ណោះ នៅលើបណ្តាញចល័ត 4G ស្តង់ដារ ខណៈវានឹងចំណាយពេលជាង ២៥ នាទីនៅលើបណ្តាញ 3G ស្តង់ដារ៕

adverise with khmeread