adverise with khmeread Index

ជនអនាថា​ម្នាក់​សង្ស័យ​ត្រូវគេ​វាយ​សម្លាប់​នៅលើ​គំនរ​សំរាម

    ភ្នំពេញ ៖ សាកសព​បុរស​ដែលជា​ជនអនាថា​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ដេកស្លាប់​នៅលើ​គំនរ​សំរាម ក្បែរ​របង​ដីឡូត៍​មួយកន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ដីឡូត៍​មួយកន្លែង ទល់មុខ​សាលា​ម៉ុម ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

     សាកសព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​មាន​វ័យ​ប្រហែល​៣១​ឆ្នាំ មានមុខ​របរ​រើស​អេតចាយ​និង​សង្ស័យ​មាន​សតិ​មិន​គ្រប់​ផងដែរ​។​

    នៅលើ​សាកសព​សមត្ថកិច្ច​បាន​រកឃើញ មាន​ស្នាម​បែកក្បាល​ចំនួន​២​កន្លែង ដែល​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ត្រូវបាន​គេ​វាយ​នឹង​ដប​ស្រា ចំក្បាល​បណ្តាល​ស្លាប់​នៅនឹងកន្លែង​។

    ប្រជាពលរដ្ឋ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​គឺ​តែង តែ​ដើរ​រើស​របស់របរ កាកសំណល់​អេតចាយ​យកមក​ទុក​គរ​ទុក​នៅ​កន្លែង​ស្លាប់​នេះ ហើយ​ជនរងគ្រោះ​អាច ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ផងដែរ​ព្រោះ​ដើរ​ដេក​ពាសវាល​ពាសកាល ។​

    នៅ​កន្លែង​ដែល​ជនរងគ្រោះ​ស្លាប់​នោះ គឺ​គំនរ​សម្ភារ​:​ផ្សេងៗ​របស់​ជនរងគ្រោះ​ដែល​រើស យកមក​គរ​ទុក​នឹង​ដេក​នៅទីនេះ​។

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ ពិនិត្យ​កោសល្យវិច័យ ហើយ​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់ចែង​បូជាសព​តាម​ប្រពៃណី​។​

 

adverise with khmeread

មតិយោបល់