សៀវភៅទស្សន៍ទាយរបស់គ្រូហោរាស្ត្របារាំងលោក Nostredame តាំងពីសតវត្សរ៍ទី១៦ មើលឃើញរឿងរ៉ាវគួរឱ្យព្រឺព្រួចកើតឡើងក្នុងឆ្នាំ ២០១៨

លោក Michel de Nostredame គឺជាហោរាសាស្រ្តដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី ១៦ បានព្រមានជិត ៥០០ ឆ្នាំមកហើយថា មនុស្សនឹងប្រឈមមុខនឹងគ្រោះកម្មទូទាំងសកលលោក។

ប៉ុន្ដែពិភពលោកនឹងមិនបញ្ចប់ទៅដោយឆាប់រហ័សនោះទេ ហើយផ្ទុយទៅវិញផែនដីនឹងទទួលរងគ្រោះធម្មជាតិ អាចម៍ផ្កាយធ្លាក់ ជាពិសេសភាពរន្ធត់និងការបំផ្លាញដោយសារសង្គ្រាមលោកលើកទី ៣ ដែលរឿងទាំងបីនេះបានព្រមានយើងរួចជាស្រេចសម្រាប់មនុស្សក្នុងសម័យថ្មីនេះ។

ហើយការអះអាងនេះចេញពីមកគ្រូហោរាសាស្រ្តបារាំងរូបនេះ ដែលបានទាយតាំងពីឆ្នាំ ១៥៥៥ មកម្ល៉េះ។

ហើយក្នុងការទស្សន៍ទាយនោះ មានចំណុចមួយសរសេរថា វិទ្យុសកម្មសូឡា ឬ វិទ្យុសកម្មព្រះអាទិត្យនឹងវាយប្រហារផែនដីជាមួយនឹងកម្ដៅដ៏ខ្លាំង តាមរយៈប្រហោងស្រទាប់អូហ្សូនមួយ។

នៅក្នុងការទស្សន៍ទាយនោះសរសេរថា "ស្ដេចៗនៃប្រទេសជាច្រើនលួចកាប់បំផ្លាញព្រៃឈើ ផ្ទៃមេឃនឹងបើកចំហឃើញទីអវកាស ហើយវាលស្រែនឹងត្រូវបានដុតបំផ្លាញដោយសារតែកម្ដៅ"។

ក្នុងចំណុចមួយទៀត លោក Michel de Nostredame ទស្សន៍ទាយថា រញ្ជួយដីដ៏អាក្រក់ នឹងអង្រួនផែនដីដល់ស្នូលរបស់វា នៅពេលភពសៅរ៍ ភពព្រហស្បតិ៍ និងភព Mercury រំកិលស្របទិសគ្នាក្នុងគន្លងតែមួយនៅខែឧសភា ឆ្នាំ ២០១៨។

ប៉ុន្ដែក្រៅពីការគំរាមកំហែងពីគ្រោះធម្មជាតិ វិនាសសកម្មដ៏ធំនេះអាចនឹងបញ្ចប់ដោយសារដៃមនុស្សផ្ទាល់។

លោក Nostredame ធ្លាប់ព្រមានអំពីការបំផ្លិចបំផ្លាញរវាងមហាអំណាចពិភពលោកទាំងពីរ ដែលនឹងទម្លុះបេះដូងបារាំង ហើយធ្វើឱ្យពិភពលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមរយៈពេល ២៧ ឆ្នាំផងដែរ។

គ្រូទាយបារាំងដ៏ឆុតនេះក៏បានទាយទុកជាមុនថា សង្គ្រាមនោះនឹងមានរយៈពេលយូរ និងរន្ធត់បំផុតសម្រាប់អ្នករាល់គ្នា មុនពេលសម័យសន្តិភាពមួយចូលមកដល់។

ក្នុងទ្រឹស្ដីរបស់គ្រូទាយនោះក៏បានមើលឃើញកន្លែងណាមួយនៅអាមេរិកខាងកើត និងកូរ៉េខាងជើងជាប់គាំងក្នុងភាពតានតឹងជុំវិញអាវុធនុយក្លេអ៊ែរក្លែងក្លាយ។

អ្នកជឿនិងគោរពគាត់បានទុកចិត្តគាត់សម្រាប់ការទាយឆុតនៃការមកដល់នៃអំណាចរបស់ Adolf Hitler ក្នុងឆ្នាំ ១៩៣៣ មហាអគ្គីភ័យក្នុងទីក្រុងឡុង ក្នុងឆ្នាំ ១៦៦៦ និងការស្លាប់របស់ស្ដេចបារាំង Henry II ក្នុងឆ្នាំ ១៥៥៩ ផងដែរ៕ ប្រភព៖បរទេស

adverise with khmeread