adverise with khmeread Accdent 4

រថយន្តដឹកដីបើកកិនម៉ូតូពីក្រោយស្លាប់ម្នាក់ និងរបួស២នាក់

    ភ្នំពេញ ៖ អ្នកបើករថយន្តដឹកដីធន់ធំមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៏ បើកបុកអ្នកជិះម៉ូតូ ពីក្រោយហើយស្រាប់តែឃើញ មិនទាន់ស្លាប់ក៏បើករថយន្តថយក្រោយកិនបន្ថែម បណ្តាលឲ្យបុរសម្នាក់ បែកក្បាលស្លាប់ភ្លាមៗ ខណ:អ្នករួមដំណើរ២នាក់ទៀតរងរបួស។

     គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងនៅតាមផ្លូវហាណូយ កែងើផ្លូម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាម៉ោងប្រមាណ៦និង៥០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

    ប្រភពបានឲ្យថា រថយន្តបង្កម៉ាកHINOពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A-7045 រីឯជនរងគ្រោះជិះម៉ូតូម៉ាក់គុបមូលពណ៌ទឹកប៊ិចស្លាកលេខក-8972សរ1 ហើយរថយន្តបង្កនិងម៉ូតូធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចតាមផ្លូវម៉ុងឬទ្ធី រួចកិនពីក្រោយស្លាប់តែម្តង ។ក្រោយកើតហេតុអ្នកបើករថយន្ត បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។

     សពបុរសរងគ្រោះឈ្មោះប៊ុត កុសលភេទប្រុសអាយុ៣១ឆ្នាំ(ស្លាប់)អ្នករួមដំណើរឈ្មោះក្រូច ផល្លីភេទស្រីអាយុ២៣ឆ្នាំនិងឈ្នោះក្រូច ផៃភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិសំរោងឃុំព្រៃពោនស្រុកកំពង់ត្របែកខេត្តព្រៃវែង(របួស)។

    សមត្ថកិច្ចបានចុះទៅវាស់វែងនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក រង់ចាំការដោះស្រាយពេលក្រោយ ៕

adverise with khmeread

មតិយោបល់