0

Gigi Hadid បង្ហាញ​ឈុត​ហែល​ទឹក​ម៉ូត​ថ្មី​មើលទៅ​ស្អាត​ដូច​ទេពអប្សរ​ធ្លាក់​ពីលើ​មេឃ​

Gigi Hadid គឺជា​មនុស្ស​ស្រី​ដែល​ពាក់​ឈុត​ប៊ី​គី​នី​សម​ឥតខ្ចោះ​នៅក្នុង​រូបភាព​ខ្សែអាត់​វីដេអូ​ក្រោយ​ឆា​កស​ម្រា​ត់​ការថតរូប​ឱ្យ​ទស្សនា​វ​ដ្តី Sports Illustrated Swimsuit​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ២០ ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ជាមួយនឹង​ការផ្សព្វផ្សាយ​ឱ្យ​ទស្សនា​វ​ដ្តី​អាមេរិក​មួយ​នេះ​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​ម៉ូ​ដែល​ថ្មី​ឆ្នាំ ២០១៦ ដែល​ចេញលក់​នៅ​ទីផ្សារ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។ ហើយ​គេ​ក៏បាន​ប្រទះឃើញ​តារា​ស៊ិ​ច​ស៊ី​ជាច្រើនរូប​ដទៃទៀត ដែល​បាន​ត្រូវបាន​ផ្តិត​រូបភាព​ដោយផ្ទាល់​ពី​ជាង​ថត​ដ៏​ល្បីល្បាញ​លោក Yu Tsai នៅឯ​កម្រង​កោះ Tahiti ផងដែរ​។​

​ជាការ​ពិតណាស់​រូបភាព​ទាំងនេះ​គឺ​ហាក់ដូចជា​បាន​កំពុង​នឹង​អូសទាញ​អារម្មណ៍​ប្រិយមិត្ត​ឱ្យ​ស្ថិតនៅ​ឋានសួគ៌​ជាមួយនឹង​នាង​អ៊ីចឹង ខណៈដែល​តារា​ម៉ូ​ដែល​រូបនេះ​បានបង្ហាញ​កាយវិការ​ដ៏​គួរឱ្យ​ទាក់ទាញ​បែប​ស្រើបស្រាល​របស់​នាង បូករួម​ជាមួយនឹង​ទិដ្ឋភាព​នៃ​ឆ្នេរសមុទ្រ​តំបន់​ត្រូ​ពិ​កមួយ​ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំង​មែនទែន​៕​

 

ប្រភព៖ ដេលីមែល

មតិយោបល់