ឆ្នាំ ២០១៨ នេះ ចិននឹងបញ្ជូនយានអវកាសទៅផ្នែកងងឹតនៃឋានព្រះចន្ទ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអវកាស

ឆ្នាំ ២០១៨ នេះអាចនឹងឃើញនូវរបកគំហើញមួយនៅក្នុងការរុករកភពព្រះចន្ទ នោះគឺ ប្រទេសចិនកំពុងរៀបចំផែនការបេសកកម្មមួយ ប្រសិនបើទទួលបានជោគជ័យ នោះនឹងឃើញការចុះចតនៅទីឆ្ងាយនៅផ្នែកម្ខាងទៀតនៃព្រះចន្ទជាលើកដំបូង។

ផ្នែកដំបូងនៃបេសកកម្មអវកាស Chang'e 4 របស់ចិននឹងចាប់ផ្តើមនៅខែមិថុនាខាងមុខនេះ។ រ៉ុក្កែត Long March 4C នឹងដឹកផ្កាយរណបមួយ ទម្ងន់ ៤២៥ គីឡូក្រាម ហើយដាក់វានៅចម្ងាយ ៦០.០០០ គីឡូម៉ែត្រនៅពីក្រោយព្រះចន្ទ (ផ្នែកងងឹត)។ បេសកកម្មលើកទីពីរនៅចុងឆ្នាំនេះគឺនឹងបញ្ជូនយានអវកាសមួយនិងយាន Rover មួយទៅទីដ៏សែនឆ្ងាយនៃផ្នែកម្ខាងទៀតរបស់ឋានព្រះចន្ទ ដែលនឹងនាំផ្លូវចុះចតដោយសុវត្ថិភាពតាមរយៈផ្កាយរណប។

នៅលើផ្កាយរណបនឹងបំពាក់សម្ភារៈបរិក្ខារដើម្បីសិក្សាពីលក្ខខណ្ឌភូមិសាស្រ្តនៃឋានព្រះចន្ទក៏ដូចជាកូនធុងមួយធ្វើពីអាលុយមីញ៉ូម ដែលផ្ទុកដោយគ្រាប់ពូជនិងសត្វល្អិត។ ពួកវានឹងត្រូវបានប្រើដើម្បីធ្វើតេស្តមើលថាតើរុក្ខជាតិនិងសត្វអាចដាំដុះនិងរស់នៅលើភពព្រះចន្ទបានដែរឬអត់។

លោក Zhang Yuanxun ប្រធានអ្នករចនាម៉ូដនៃធុងនេះបានប្រាប់កាសែត Chongqing Morning Post ថា "កូនធុងនេះនឹងបញ្ជូនដំឡូងបារាំង គ្រាប់ស្វាយចន្ទី និងស៊ុតដង្កូវនាងទៅលើផ្ទៃព្រះចន្ទ។ ស៊ុតនឹងញាស់ទៅជាដង្កូវនាង ដែលអាចផលិតឧស្ម័នកាបូនឌីអុកស៊ីត ខណៈពេលដែលដំឡូងនិងគ្រាប់ស្វាយចន្ទីនឹងបញ្ចេញអុកស៊ីសែនតាមរយៈការធ្វើរស្មីសំយោគ។ ពេលរួមបញ្ចូលគ្នា ពួកវាអាចបង្កើតប្រព័ន្ធអេកូដ៏សាមញ្ញមួយនៅលើឋានព្រះចន្ទ"៕

adverise with khmeread