adverise with khmeread 1

ប្រើល្បិច​ទម្លាក់យោង​ប៉ូលិស​ចាប់ខ្លួន​២​នាក់​ក្រោយពី​ដោះ​គ្រឿងអលង្ការ​ពី​ស្ត្រី​ម្នាក់ (​មាន​វីដេអូ​)

     ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើល្បិច​ទម្លាក់យោង​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ត្រូវបាន កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយពី​បានធ្វើ​សកម្ម ភាព​ទម្លាក់យោង ដោ​យក​គ្រាប់កង់​១​កូន​ថង់​ទៅ​ដូរ​យក គ្រឿងអលង្ការ​ប្លា​ទីន​ទម្ងន់​ជិត​១​តម្លឹង ពី​ស្ត្រី​សិស្សសាលា​ម្នាក់​បានសម្រេច ។​

     បន្ទាប់មក​ជនសង្ស័យ​បាន​ព្យាយាម ជិះ​ម៉ូតូឌុប​គ្នា​រត់គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច​ដោយ នាងរង​គ្រោះ​បានដឹងខ្លួន ថា​ចាញ់បោក​ជន​ទាំង​២​នាក់​ទាន់ពេលវេលា ក៏បាន​ស្រែក​ឆោឡោ ហើយ​គាប់​ជួន​កម្លាំង​ប៉ូលិស​កំពុង​ល្បាត​នៅ ជិត​នោះ​ឮ ក៏បាន​ជួយ​ដេញតាម​ចាប់បាន​ភ្លាមៗ​តែម្ដង​។​

    ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សា​រយាយ​ម៉េ​វ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត៎​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់ ឈ្មោះ ឈិន ប៉ូ​រ៉ា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង ភូមិ​អូរ​អង្កាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មំ​ុ និង ស្នាក់នៅ​ក្នុងភូមិ​ច្រេស ជិត​វត្ត​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ម្នាក់ទៀត​ឈ្មោះ​ឈ្មោះ ជុំ ណូន ហៅ កណ្ដូប ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ឃុំ​ភូមិ​ពងទឹក ខេត្តព្រៃវែង​។​

     ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ពៅ មល្លិកា អាយុ ១៩ ឆ្នាំ ជា​សិស្ស ស្នាក់​ភូមិ​កើតហេតុ​នោះ បាត់បង់ កងដៃ​ប្លា​ទីន​ចំនួន​៨​កង ក្នុង​១​កង​ទម្ងន់​១​ជី​២​ហ៊ុន​សរុប ទម្ងន់​៩​ជី​៦​ហ៊ុន​។​

    តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ទិញ​ឥ​វាន់​នៅក្នុង ផ្សារ​ខាងលើ ខណៈនោះ​ជនសង្ស័យ ឈ្មោះ ឈិន ប៉ូ​រ៉ា បាន​ទៅ​សួរថា​មានបាន​រើស​កាបូប​លុយ​មួយ​ទេ ។​ពេលនោះ​នាងរង​គ្រោះ​បាន​ឆ្លើយថា​អត់​ទេ ហើយ​ជនសង្ស័យ​រូបនេះ​ក៏បាន​ដើរ​ចេញទៅ​បាត់ ។​

     បន្ទាប់មក បាន​លេចមុខ​ស្ត្រី​សង្ស័យ​ម្នាក់ទៀត ឈ្មោះ ជុំ ណូន ហៅ កណ្ដូប ដើរទៅ​ជិត​ហើយ​បាន​ប្រាប់ថា​ខ្លួន​រើស
​បាន​កាបូប​មួយ​ព្រមទាំង​លាត​ឲ្យ​មើលឃើញ​សុទ្ធតែ​គ្រឿងអលង្ការ​មាស​នៅក្នុង​កូន​ថង់​ពណ៌​ក្រហម​មួយ និង​បាន​ប្រាប់​កុំ​ឲ្យ​នាងរង​គ្រោះ​ប្រាប់​គេ​ចាំ​ចែកគ្នា​ស្ងាត់ៗ​តែ​ពីរ​នាក់​។​

    បន្ទាប់មក​ជនសង្ស័យ​បាន​នាំ​នាង ទៅ​កន្លែង​ស្ងាត់​ក្បែរ​ផ្សារ​នោះដែរ ដើម្បី​ចែកគ្នា​ហើយ​ស្ត្រី​សង្ស័យ បានប្រគល់​គ្រឿងអលង្ការ​ទាំងអស់​នៅក្នុង កូន​ថង់​ទៅ​ឲ្យ​នាងរង​គ្រោះ និង បាន​ឲ្យ​នាង​ដោះ​កងដៃ​ប្លា​ទីន ពាក់​នៅ​នឹង​ដៃ​ឲ្យ​ទៅ​ខ្លួន​ដោយ​ប្រាប់ថា​"​ខ្ជិល​ចែកគ្នា​នាំ​យូរ​ខ្លាច​ម្ចាស់​គេ​ទៅ​ទាន់​"​។​

     ប្រភព​ដដែល​បាន​បន្តថា ដោយ​ឃើញ​គ្រឿងអលង្ការ​នៅក្នុង​កូន​ថង់​ច្រើនជាង​របស់ខ្លួន ស្ត្រី​រង គ្រោះ​បាន​ព្រម​ដោះ​កងដៃ​ឲ្យ​ជនសង្ស័យ ហើយ​ជន​នោះបាន​ឡើង​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1C-1367 ជាមួយ ជនសង្ស័យ​ដែលថា​ជ្រុះ បាត់​កាបូប​នោះ ដើម្បី​រត់គេចខ្លួន​។​

    ចំណែក​នាងរង​គ្រោះ មានការ​សង្ស័យ​បាន លាត​កូន​ថង់​មើលឃើញ​សុទ្ធ តែ​គ្រាប់កង់​មិនឃើញ​មាន​មាស ទើប​ស្រែក​ឆោឡោ និង​ដេញតាម​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្លួនឯង​រងរបួស ផងដែរ​។​

    ខណៈនោះ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប៉ូលិស​ដែល​កំពុង​ល្បាត​នៅ​ជិត នោះ​ជួយ​ដេញតាម រហូតដល់​ចំណុច​លូ​៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ទើប​ចាប់ខ្លួនបាន នាំយកទៅ​សាកសួរ​នៅ អធិការដ្ឋាន​ខណ្ឌ រង់ចាំ​បញ្ជូនទៅ​តុលាការ និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្សពួក​ដែល​រត់គេចខ្លួន​៕​

 

adverise with khmeread

មតិយោបល់