adverise with khmeread 3

ចាប់​បុរស​ម្នាក់​តាម​ដីកា​ចំនួន​ពីរ​ពីបទ​បង្ក​របួសស្នាម​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាឮ សហការ​ជាមួយ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦ ដោយយោង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១២៥០.​ដ​ចនខ ចុះ​ថ្ងៃទី​០២​កញ្ញា​ឆ្នាំ​២០១០ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​ពោធិ៍​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល  ។​

     ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​នៃ សំ​អូន ភេទ​ប្រុស​អាយុ​៤៥
​ឆ្នាំ មុខរបរ​ជាងទង បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​អន្លុង់វែង ស្រុក​អន្លង់វែង ខេត្ត ព្រះវិហារ​យោងតាម​ដីកា​មួយទៀត​លេខ​៦១៣ ចុះ​ថ្ងៃទី​២០.០៥.២០១០ របស់លោក អិន វ៉ានវិបុល  ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​បង្ក​របួស​ដោយ ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​១៨​តុលា​ឆ្នាំ​២០០៩​។​

   ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់