អ្នកវិទ្យាសាស្ត្រអង់គ្លេសព្រមានថា ៣០ ឆ្នាំទៀតអាចនឹងកើតបាតុភូតកូនយុគសម័យទឹកកករាប់ខែ

ពិធីបុណ្យខែត្រជាក់និងខ្យល់ព្យុះ Dylan បានធ្វើឱ្យរដូវរងាជាប់គាំងនៅតំបន់ឆ្នេរនៃប្រទេសអង់គ្លេស។ ហើយប្រសិនបើវាអាក្រក់គ្រប់គ្រាន់ យើងអាចស្រមៃឃើញបានថាសីតុណ្ហភាពនឹងធ្លាក់ចុះខ្លាំងដល់ថ្នាក់ទន្លេប្រទេសអង់គ្លេសរឹងកកជាច្រើនខែនៅពេលណាមួយ។

នៅតាមផ្លូវនឹងមិនអាចធ្វើដំណើរបានដោយសារផ្ទាំងទឹកក ហើយរាល់ឧហ្សាហកម្មទាំងអស់នឹងត្រូវផ្អាក ការផ្គត់ផ្គង់នានានឹងត្រូវជាប់គាំង អ្នកជំងឺណែនពេញមន្ទីរពេទ្យ និងការផ្គត់ផ្គង់ថាមពលខកខានមិនអាចចែកចាយទាន់ពេលបានឡើយ។

នៅសតវត្សរ៍ទី ២១ នេះ ទឹកកកនៅប៉ូលរបស់ផែនដីកំពុងរលាយ ហើយនេះអាចនាំឱ្យគេគិតថារឿងខាងលើនឹងមិនអាចកើតឡើងម្ដងទៀតបានទេ។

ប៉ុន្តែ លោកស្រី Valentina Zharkova សាស្រ្តចារ្យគណិតវិទ្យាម្នាក់នៅសាកលវិទ្យាល័យ Northumbria University ព្រមានថា ប្រវត្តិសាស្រ្តបង្ហាញថា កូនយុគ្គសម័យទឹកកកជិតកើតឡើងម្ដងទៀតដោយខ្លួនវាហើយ។

ហើយលោកស្រី Valentina Zharkova មិនមែនមានតែម្នាក់ឯងទេដែលចាប់អារម្មណ៍លើរឿងនេះ។ លោកស្រីគឺជាផ្នែកមួយនៃបណ្ឌិត្យសភាសហការប្រតិបត្តិការអន្តរជាតិក្នុងប្រទេសអង់គ្លេសនិងរុស្ស៊ី ដែលបង្កឱ្យមានរឿងចម្រូងចម្រាស់កើតឡើង ដោយព្រមានថា ពិភពលោកអាចនឹងជាប់គាំងដោយសារកូនយុគសម័យទឹកកកនៅប៉ុន្មានទសវត្សរ៍ទៀត។

ទ្រឹស្ដីនេះគឺអាចនឹងឆ្ពោះទៅរកការពិតតាមរយៈបាតុភូតមួយហៅថា "Maunder Minimum" បន្ទាប់ពីប្ដីប្រពន្ធជាតារាវិទូឈ្មោះ Walter និង Annie Maunder ធ្វើការនៅមណ្ឌលស្រាវជ្រាវ Royal Observatory ក្នុងទីក្រុង Greenwich រកឃើញ។

ក្នុងឆ្នាំ ១៨៩៥ អ្នកទាំងពីរបានចេញផ្សាយរបាយការណ៍មួយទាក់ទងនឹងចំណុចខ្មៅៗរបស់ព្រះអាទិត្យ និងអំឡុងពេលត្រជាក់បំផុតរបស់យុគសម័យទឹកកក។

សាស្រ្តាចារ្យ Zharkova និងក្រុមរបស់លោកស្រីបានបង្កើតគំរូគណិតវិទ្យាមួយ ដែលទស្សន៍ទាយថាការបញ្ចេញថាមពលរបស់ព្រះអាទិត្យ គឺកំពុងបង្ហាញសញ្ញាធ្លាក់ចុះ ដែលបណ្ដាលឱ្យផែនដីធ្លាក់សីតុណ្ហភាព។

ការធ្លាក់សីតុណ្ហភាពនោះ គឺបង្កឱ្យផ្លាស់ប្ដូរដែនម៉ាញ៉េទិចរបស់ព្រះអាទិត្យ ដែលបង្កើតឱ្យមានរលកថាមពលមួយស្រដៀងទៅនឹងឌីណាម៉ូអគ្គីសនី។ នៅពេលទីធ្លាមួយស្ថិតក្នុងស្រទាប់មួយកៀតនឹងផ្ទៃផែនដី អាផ្សេងទៀតនឹងនៅខាងក្នុងយ៉ាងជ្រៅ។

រាល់ ១១ ឆ្នាំម្ដង ដែនម៉េញ៉េទិចនឹងផ្លាស់ប្ដូររង្វិលជុំរបស់វា។ ហើយក្រុមរបស់សាស្រ្តចារ្យរូបនេះបានប្រើទិន្នន័យលើវដ្តចាស់របស់ព្រះអាទិត្យដើម្បីធ្វើការទស្សន៍ទាយ ដែលផលប៉ះពាល់ឌីណាម៉ូក្នុងវដ្តនោះកំពុងធ្វើឱ្យមានការធ្លាក់ចុះនូវកម្ដៅចេញពីព្រះអាទិត្យនៅចន្លោះឆ្នាំ ២០២០ និង ២០៥០។

ហើយប្រសិនបើផ្ទៃរបស់ព្រះអាទិត្យត្រជាក់ បន្ទាប់មកយុគទឹកកកអំឡុងឆ្នាំ ១៦៤៥ និង ១៧០០ នឹងកើតឡើងម្ដងទៀតជាមិនខាន៕

adverise with khmeread