adverise with khmeread 1

Simon Cowell បណ្តេញ​ពិធីការនី Caroline Flack ចេញពី​កម្មវិធី X Factor ខណៈ​អ្នកកាត់ក្តី​លោក Nick Grimshaw អះអាងថា​លោក​ដើរ​ចេញពី​កម្មវិធី​ដោយ​ខ្លួនឯង

​យោងតាម​សេចក្តី​រាយ​កាណ៍​របស់​វេ​ប​សាយ The Sun បានឱ្យដឹងថា លោក Simon Cowell ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រឡងប្រជែង​លំដាប់ថ្នាក់​ពិភពលោក X Factor បាន​បណ្តេញ​ពិធី​ការិនី​នាង Caroline Flack វ័យ ៣១ ឆ្នាំ​រូបនេះ​ឱ្យ​ចាក​ចេញពី​តួនាទី​របស់ខ្លួន​ហើយ​។​

​ហើយ​យោងទៅលើ​សេចក្តីរាយការណ៍​នានា​របស់​ប្រទេស​អង់គ្លេស​ក៏បាន​ចុះផ្សាយ​ថា លោក Nick Grimshaw ក៏បាន​បញ្ជាក់ថា​រូបគាត់​ក៏បាន​សុំ​លាឈប់​ពី​តំណែង​ជា​អ្នក​កាត់សេចក្តី​របស់​ក​ម្ម​វិធី​មួយ​នេះ​ផងដែរ ទោះបី​ជាមាន​សេចក្តី​អះអាង​នានា​ថា​លោក​ក៏ត្រូវ​បាន​គេ​បញ្ឈប់​ពីមុខ​តំណែង​មួយ​នេះ​ក៏ដោយ​។​

​អ្នកនាំពាក្យ​របស់​ឌី​ជេ​វិទ្យុ​ម្នាក់​បាន​និយាយថា "​បន្ទាប់ពី​ធ្វើការ​ពិរ​ចារណា​យ៉ាង​ហ្មត់ចត់ Nick បានសម្រេច​ចិត្ត​ដើរ​ចេញពី​តួនាទី​ជា​ចៅក្រម X Factor នា​ឆ្នាំនេះ​"​។​

​បច្ចុប្បន្ន​ក្រុម​អ្នកចាត់ចែង​រៀបចំ​កម្មវិធី X Factor ក៏​កំពុងធ្វើការ​ពិភាក្សា​យោបល់​ដើម្បី​ជ្រើសរើស​តំណែង​ចៅក្រម​ថ្មី​សម្រាប់​រដូវ​កាល​ថ្មី​របស់​កម្មវិធី​មួយ​នេះ​នាពេល​ខាងមុខនេះ​ផងដែរ​។​

The Sun ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា សមាជិក​ក្រុម One Direction លោក Louis Tomlinson ហាក់ដូចជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​តំណែង​មួយ​នេះ​៕​

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់