adverise with khmeread 1

​តួលេខ​ផ្លូវការ​របស់ Twitter បង្ហាញថា​ប្រិយមិត្ត Arsenal លើ​អ៊ី​ន​ធឺ​ណេ​ត​មាន​ច្រើន​លើសលុប​

​នៅពេលដែល​យើង​និយាយ​ពី​អ្នកគាំទ្រ​ដែលមាន​ច្រើន​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត យើង​នឹង​និយាយថា ពិតណាស់ គឺ Arsenal​។​

​ក្រុម​កាំភ្លើង​ធំ​បាន​ក្លាយជា​ក្រុម​ដ៏​ល្បីល្បាញ​ខាង​ការត្រួតត្រា​នៅលើ​បណ្តាញ​សង្គម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ប្រសិនបើ​មានការ​បោះឆ្នោត​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ច្បាស់​ណាស់​ពួកគេ​នឹង​ឈ្នះ​។ ប្រសិនបើ​មាន​ញត្តិ​ដែល​ត្រូវការ​ចុះឈ្មោះ​នៅលើ​វេ​ប​សាយ Change.org ពួកគេ​នឹង​ចុះ​ភ្លាម​។ ប្រសិនបើ​មាន Hashtag ថ្មី​នៅលើ Twitter ពួកគេ​នឹង​ចែកចាយ​តៗ​គ្នា​ភ្លាម​។​

​ឥឡូវ ក្នុងករណី​នរណាម្នាក់​ចង់​បង្កជម្លោះ​ជាមួយ​ពួកគេ​នៅលើ​បណ្តាញ​សង្គម ក្រុមហ៊ុន Twitter បាន​បញ្ចេញ​តួលេខ​ផ្លូវ​ការដែល​បានបង្ហាញ​ពី​អ្នកគាំទ្រ Arsenal នៅលើ​បណ្តាញ​សង្គម​មួយ​នេះ​មាន​ច្រើន​ប៉ុនណា​។​

​ជឿ​អត់ គ្រាប់​បាល់​ជ័យជម្នះ​របស់ Welbeck ក្នុងការ​ប្រកួត​ជាមួយ Leicester កាលពី​សប្តាហ៍​មុន​បានក្លាយ​ជា​រឿង​ដែល​គេ Tweet ច្រើនជាងគេ​នៅក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល ២០១៥/១៦ នេះ​។ វា​បាន​បង្កើតឱ្យមាន​ការ Tweet ដល់​ទៅ ៥១០០០ ដង​ក្នុង​មួយ​នាទី និង​បានធ្វើ​ឲ្យ​វា​ក្លាយជា Tweet ដែលមាន​ចំនួន​ច្រើនជាងគេ​។​

​ស្ថិតិ​នេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ចំពោះ​អ្នកគាំទ្រ Arsenal លើ​អ៊ី​ន​ធឺ​ណេ​ត​ច្រើន​បែបនេះ​តើ​មកពីណា​។ Tweet កំពូល​ទាំង ១០ នៅលើ Tweeter មាន​ជាប់ទាក់ទង​ជាមួយ​កាំភ្លើង​ធំ​ប្រាំ​ទៅហើយ និង​រួមបញ្ចូល​ក្នុង​កំពូល​ទាំង​បួន​ទៀតផង​។​

​ទីបំផុត Arsenal ស្ថិតនៅលើ​កំពូល​តារាង​នៃ​ការ Tweet ច្រើនជាងគេ​ក្នុង​រដូវ​កាល​នេះហើយ​! ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Man Utd បាន​បង្កើត​ឲ្យ​មានការ Tweet ដល់​ទៅ ១,៧៣ លាន Tweet ឯណោះ​។​

​ខាងក្រោម​នេះ​គឺជា​ការប្រកួត​ទាំង​ប្រាំ​ដែលមាន Tweet ច្រើន​បំផុត​!

​អំណាច​ប្រិយមិត្ត Arsenal នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​កំពុងតែ​កើនឡើង​រាល់ថ្ងៃ​។ មិនយូរ​ទេ​ពួកគេ​នឹង​មិនអាច​បញ្ឈប់​បានឡើយ​!៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់