adverise with khmeread 1

ឃាត់​មេកន្ទុយលេ​ខ​ម្នាក់​និង​អ្នក​ចាក់​ម្នាក់

     ភ្នំពេញ ៖ ស្ត្រី​ជា​មេ​កន្ទុយលេខ​ម្នាក់​និង​អ្នក​ចាក់​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បើក​លេងល្បែង​កន្ទុយលេខ​នៅ​ចំណុច​ផ្ទះ​លេខ ១៧៨ ផ្លូវ​បេតុង ក្រុម​៤​ភូមិស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦ ។​

   ប៉ូលិស​និយាយថា ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​ឈានទៅ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​(​លេង​កន្ទុយ​លេខឆ្នោត​វៀ​ត​ណា​ម​)​នៅ​ចំនុច​ផ្ទះ​ខាងលើ​បា​ម​ឃាត់ខ្លួន​២​នាក់​១-​ឈ្មោះ​ប៉ូ សុខ​ហេង  ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​មុខរបរ​លក់​បន្លែ​ស្នាក់​នៅផ្ទះ​ខាងលើ​(​ម្ចាស់ផ្ទះ​អ្នក​កត់​ឆ្នោត​)​និង​២-​ឈ្មោះ​អ៊ុន សុ​ផុន​ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​២២៤៤​ផ្លូវលំ​ក្រុ​១៥​ភូមិស្ពាន​ខ្ពស់​សង្កាត់​គី​ឡី​ម៉ែត្រ​លេខ​៦(​អ្នកលេង​ឬ​អ្នក​ចាក់​)​។​

     ប្រតិបត្តិការ​នេះ​ដកហូត​រួមមាន :​ក្រដាស់​ឆ្នោត​២​សន្លឹក​,​ប៉ិច​៣​ដើម​,​ម៉ា​ស៊ីន​គិត​លេខ​១,​ត្រា​បោះ​ថ្ងៃខែ​ឆ្នាំ​១,​សារី​ចេញ​ឆ្នោត​មួយចំនួន​និង​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​។ បច្ចុប្បន្នសមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី​។​

adverise with khmeread

មតិយោបល់