ជាករណីទី១លើពិភពលោក! ស្ត្រីចំណាស់ម្នាក់នេះជាសះស្បើយពីជំងឺមហារីកឈាម ដោយគ្រាន់តែទទួលទានរមៀត

ស្ត្រីម្នាក់ដែលតស៊ូប្រឆាំងនឹងជំងឺមហារីកឈាមអស់រយៈពេលជាច្រើនឆ្នាំដោយមិនទទួលបានជោគជ័យនោះ ទីបំផុតបានបញ្ឈប់ជំងឺនេះបានជាមួយនឹងរមៀត។ នេះបើតាមប្រភពវេបសាយ Daily Mail ឱ្យដឹងកាលពីថ្ងៃទី ៣ មករា។

លោកស្រី Dieneke Ferguson បច្ចុប្បន្នកំពុងរស់នៅក្នុងជីវិតធម្មតា បន្ទាប់ពីបោះបង់ចោលការព្យាបាលដែលមិនបានបញ្ឈប់ជំងឺមហារីកឈាម។

វេជ្ជបណ្ឌិតនិយាយថា ករណីរបស់លោកស្រីគឺជាករណីដែលបានកត់ត្រាជាលើកដំបូងសម្រាប់អ្នកជំងឺមហារីកឈាម ដែលជាសះស្បើយឡើងវិញដោយប្រើគ្រឿងទេសរមៀត បន្ទាប់ពីឈប់ព្យាបាលតាមក្បួនវេជ្ជសាស្ត្រធម្មតា។

ជាមួយជំងឺមហារីកឈាមរាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីការព្យាបាលដោយប្រើគីមីចំនួន ៣ ជុំនិងការប្តូរកោសិកាដើមចំនួន ៤ ដង ស្ត្រីអាយុ ៦៧ ឆ្នាំរូបនេះបានចាប់ផ្តើមទទួលទានម្សៅរមៀតមួយថ្ងៃចំនួន ៨ ក្រាម។

ជំងឺមហារីក ដែលអាចមានឱកាសរស់ជាមធ្យមត្រឹមតែរយៈពេល ៥ ឆ្នាំនោះ បានបណ្តាលឱ្យលោកស្រីឈឺចាប់ខ្នងកាន់តែខ្លាំងឡើងៗ ហើយលោកស្រីបានលាប់ជំងឺនេះឡើងវិញដល់ទៅ ២ ដង។

ប៉ុន្តែស្ថានភាពជំងឺនឹងនរ បន្ទាប់ពីលោកស្រី Ferguson មកពីភាគខាងជើងទីក្រុងឡុងដ៍រូបនេះ បានប្រទះឃើញឱសថធម្មជាតិរមៀតនៅលើអ៊ីនធឺណេតក្នុងឆ្នាំ ២០១១ ហើយបានសម្រេចចិត្តសាកល្បងវាជាមធ្យោបាយចុងក្រោយ។

លោកស្រី Ferguson ដែលពិនិត្យឃើញជំងឺមហារីកឈាមក្នុងឆ្នាំ ២០០៧ បានបន្តទទួលទានរមៀតដោយពុំមានការព្យាបាលបន្ថែមទេ ហើយកោសិកាមហារីកក៏លែងមានសកម្មភាពតទៅទៀត។

ក្រុមវេជ្ជបណ្ឌិតរបស់លោកស្រី មកពី Barts Health NHS Trust ក្នុងទីក្រុងឡុងដ៍ បានសរសេរក្នុងរបាយការណ៍ British Medical Journal Case Reports ថា "ជាចំណេះដឹងថ្មីបំផុតសម្រាប់យើង នេះគឺជារបាយការណ៍លើកទី១ ដែលរមៀតបង្ហាញការឆ្លើយតបវិជ្ជមានក្នុងការព្យាបាលជំងឺដោយពុំមានការព្យាបាលតាមក្បួនវេជ្ជសាស្ត្រទូទៅ"៕ ប្រភព៖បរទេស

adverise with khmeread