adverise with khmeread 1

យុវជន​ម្នាក់​កំពុង​អង្គុយ​ស៊ី​មី​ត្រូវគេ​ព្រួត​វាយ​ដោយ​ចោទថា "​មុខ​ដូច​យួន​"

   ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ​ដោយ និយាយ ថា ​"​មុខ​ដូច​យួន​"​ ដែល​អំពើហិង្សា​ខាងលើនេះ​បានកើត​ឡើង​នៅមុខ​ផ្សារ​ច្បារអំពៅ​ស្តិ​ត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹកថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​កាក់ វាសនា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩០ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រណា​ហ្គា ។​

    កាក់ វាសនា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​ទៅ​ហូប​មី​នៅ​ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្រុមស្ទាវ​៦​នាក់​អង្គុយ​ស៊ី​មី​ដែរ​បាន​និយាយថា​ខ្ញុំ "​មុខ​ដូច​យួន​" ​រួច​ដេញ​មិន​ឲ្យហូប​ម៉ី ។ ថា​ហើយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​វៀច បាន​ស្ទុះ​មក​វាយ​គាត់​តែម្តង​។ ​ភ្លាមៗ​នោះ ជនរង គ្រោះ​បាន​រត់ចោល​ម៉ូតូ​និង​រត់​មកប្តឹង​ប៉ូលិស​។​

     ទាក់ទិន​ករណី​ខាងលើនេះ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​ព្រោះ​ជនបង្ក​
​ប៉ូលិស​បាន​ស្គា​ល់ហើយ​ថា​ជា​បងធំ​រស់នៅ​ម្តុំ​ច្រាំង​បាក់ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ៕

adverise with khmeread

មតិយោបល់