adverise with khmeread 3

លួច​សត្វ​ក្របី​កាប់យ​កសាច់​លក់​ប៉ូលិស​ឃាត់ខ្លួន​៣​នាក់

    ស្ទឹងត្រែង ៖ យុវជន​៣​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងត្រែង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៩​កុម្ភ​: ឆ្នាំ​២០១៦ ពាក់ព័ន្ធ​លួច​សត្វ​ក្របី​របស់​អ្នកស្រុក​កាប់​យកសា​ច់លក់ ។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ប៉ូលិស​ក្រុង​ស្ទឹងត្រែង​បានធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ដោ វិ​ចិត្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ក្នុងចំណោម​ប​ក្សួ​ពួក ០២​នាក់​ទៀត​រត់គេចខ្លួន​នៅ​ចំណុច​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​ស្តី​ពីបទ​លួច​សត្វ​ក្របី​កាប់​យកសា​ច់លក់​។​

   ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​២​រសៀល​នេះ​ប៉ូលិស​ក្រុង​ស្ទឹងត្រែង​បាន​បន្តធ្វើ​ការស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប​ម្ថែ​ម​ទៀត​ឈ្មោះ ដោ វិជ្ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ យ៉ាន​ស៊ីម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​

    ក្នុងករណី​ខាងលើនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជន​សង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់