វិធី ៤ យ៉ាងល្អបំផុតសម្រាប់ជួយប្រយុទ្ធនឹងជំងឺដេកមិនលក់!

តើអ្នកជារឿយៗមានបញ្ហាគេងមិនលក់មែនទេ? ហើយបន្ទាប់មកអ្នកគេងលក់ បន្ទាប់មកក្រោកខុសម៉ោងមែនទែន? ប្រសិនបើអ្នកមានបញ្ហាទាំងនេះ បន្ទាប់មកអ្នកប្រហែលជាកើតជំងឺគេងមិនលក់ហើយ។ ជំងឺគេងមិនលក់ គឺជាបញ្ហា ដែលមនុស្សជាច្រើនបានឆ្លងកាត់ ហើយប្រសិនបើអ្នកមិនព្យាបាលនោះទេ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ មានបញ្ហាសុខភាព និងអសមត្ថភាពផ្សេងៗ។

វិធីដោះស្រាយ៖
១. ធ្វើឱ្យបន្ទប់របស់អ្នកស្រួលគេង។ មនុស្សភាគច្រើនពិបាកនឹងគេងលក់ណាស់ ដោយសារតែគ្រែមិនសូវល្អ។ ហើយប្រសិនបើបន្ទប់គេងភ្លឺ ឬមិនសូវងងឹត អ្នកអាចរកក្រណាត់ពាក់នឹងភ្នែកដើម្បីឱ្យឆាប់គេងលក់។

២. រឹតត្បិតទម្លាប់អាក្រក់របស់អ្នក ដូចជាផឹកច្រើនលើសកំណត់ ជក់បារី និងផឹកកាហ្វេ មុនចូលគេង។

៣. ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ២០ នាទីរៀងរាល់ថ្ងៃ។ ប៉ុន្ដែត្រូវប្រាកដថា មិនត្រូវធ្វើវាកៀកនឹងម៉ោងចូលគេងទេ។

៤. ចុងក្រោយបិទគ្រឿងអេឡិចត្រូនិកទាំងអស់ មិនត្រូវដាក់វាក្បែរខ្លួនរបស់អ្នកនោះទេ៕

adverise with khmeread