adverise with khmeread Index2

បុរសម្នាក់និងស្ត្រីម្នាក់ឈ្លក់ហ្គាសធ្លាយចេញពីឡាន

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត រួម​ដំណើរ​ជាមួយ​ស្រី្ត​ម្នាក់​ដែល​អាជ្ញាធរ អះអាងថា ជា​បងប្អូន​នឹង​គ្នា​នោះ ត្រូវបាន​គេ​ជួយសង្គ្រោះ​បញ្ជូនទៅ​គ្លីនិក​សួគ៌ា​ផ្លូវ​លេខ​២១៧​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​បន្ទាប់ពី​រថយន្ត​របស់ ពួកគេ​កំពុង​ជិះ​ធ្លាយ​ហ្គាស​ចេញ​ផ្សែង បណ្តាល​ឲ្យ​ពុល​ឈ្លក់​សន្លប់​ទាំង​២​នាក់ ។​

    ហេតុការណ​៦​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មុខ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    មន្ត្រីសង្កាត់​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2L-5600 ទិសដៅ​ពី​ភ្នំពេញ​ទៅ​ចម្ការ​ដូង ។​លុះ​ពេលធ្វើ​ដំណើរ ដល់​សាលា​ភូមិ​ឫស្សី ស្រាប់តែ​ហ្គាស​ធ្លាយ​ចេញមក​ហើយ​ចូល​ម៉ាស៊ីន​បណ្តាល ឲ្យ​ពុល​រហូត​ឈ្លក់​សន្លប់​តែម្តង​។​

    ក្រោយ​មាន​ករណីនេះ​កើតឡើង ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយសង្គ្រោះ ដោយ​ដឹកយក ទៅកាន់​មន្ទីរ​ព្យាបាល​សួគ៌ា​នៅក្បែរនោះ រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត ។ រថយន្ត​ដែល​ពួកគេ​ជិះ​ជា​រថយន្ត​ចាក់​ប្រេងសាំង តែ​ពួកគេ​កែច្នៃ​ចាក់​ហ្គាស​ខុសពី​សភាព​ដើម​របស់​ជប៉ុន​ទើប​គ្រោះថ្នាក់​បែបនេះ​។​ប្រសិន​ជួយ​មិនទាន់​ពេល​ពួកគេ​អាច​នឹង​ស្លាប់​បាន ៕​

adverise with khmeread

មតិយោបល់