adverise with khmeread T1

បើករថយន្តជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់៣កង់

     ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំង​ថ្មពុះ​ចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់៣កង់ រីឯរថយន្តរងការខូចខតយ៉ាងដំណំ ។
  គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅទល់មុខភេាជនីយដ្ឋាន KTV168 ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
      សាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញមានរថយន្តម៉ាកមែកសឺដេស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2D.5430 ដែលបើកបរដោយបុរសម្នាក់ ដែលទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន(ពីក្បាលថ្នល់ ទៅចាក់អង្រែក្រោម)។
     ខណ:មកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់៣កង់ ។ រីឯរថយន្តបង្កបានរងការខូចខាតខាងមុខយ៉ាងដំណំ តែក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
        ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងស្ទួចរថយន្ដបង្កយកទៅរក្សាទុកនៅឯការិយាល័យចររាចរណ៍រាជធានីភ្នំពេញរងចាំ​ដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ។

adverise with khmeread

មតិយោបល់