adverise with khmeread Index5

ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់​និង​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​នៅ​ជប់​គគីរ​

         ​ឧ​ត្ត​រ​មានជ័យ ៖ មាន​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ដោយសារ​អ្នកបើក​គោយន្ត​បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​នៅ​ចំណុច​ភូមិ​ជប់​គគី ឃុំ​-​ស្រុក​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

        ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​៖
​    ​- ទី​១-​ឈ្មោះ​យៃ លឿ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ​មុខរបរ​ធ្វើស្រែ នៅ​ភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ស្លាប់​
​    ​- ទី​២-​យៃ យោ​ម ភេទ​ស្រី អាយុ ៥២​ឆ្នាំ​លំនៅដ្ឋាន​ដូចខាងលើ របួសធ្ងន់
​    ​- ទី​៣-​កឹម កង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ ដូចខាងលើ របួសស្រាល​
​    ​- ទី​៤- ភុំ លាស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ដូចខាងលើ របួសធ្ងន់​
​    ​- ទី​៥- ភុំ អិ​ល ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ដូចខាងលើ របួសស្រាល​
​    ​- ទី​៦- មា មួរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ ឃុ​ឱ​ដូចខាងលើ របួសស្រាល​
​    ​- ទី​៧- កង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ដូចខាងលើ របួសស្រាល​និង​ង​ទី​៨ មួ​ត​.​មាន ភេទ​ប្រុស ២៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ដូចខាងលើ របួសធ្ងន់ ។​

        សមត្ថកិច្ច​បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន​ផ្លូវបត់​ចុះ​ភ្នំ​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង ។​

        ​បច្ចុប្បន្ន​អ្នករបួស​យកទៅ​ព្យាបាល​នៅ​ស្រុក​បាន​គ្រួ​ត ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។ ចំណែក​អ្នកស្លាប់​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយមាន​ខាង​សមត្ថកិច្ច​ច្រក​ជប់​គគីរ​ជួយ​ចាត់ចែង ៕

adverise with khmeread

មតិយោបល់