អតីតអ្នកចាំទីក្លឹប Barcelona និង Man United កីឡាករ Victor Valdes លុបចោលគណនីលើបណ្តាញសង្គមទាំងអស់ បន្ទាប់ពីចូលនិវត្ត

អតីតអ្នកចាំទីក្លឹប Barcelona និង​​ Man Utd កីឡាករ Victor Valdes បានចូលនិវត្តពីវិស័យបាល់ទាត់ហើយ ហើយបានលុបចោលគណនី​ទាំងអស់​របស់ខ្លួន។

 

ការសម្រេចចិត្តធ្វើបែបនេះបានកើតមាននៅចំថ្ងៃឆ្លងឆ្នាំ ខណៈអ្នកចាំទីវ័យ​៣៥ឆ្នាំរូបនេះបានបង្ហើបប្រាប់ថា នៅពេលនេះ ខ្លួនចង់ផ្តោតការយកចិត្តទុក​ដាក់លើក្រុមគ្រួសារ បន្ទាប់ពីសម្រេចចិត្តចូលនិវត្តពីវិស័យបាល់ទាត់។

 

Valdes រីករាយនឹងអាជីពដ៏ជោគជ័យជាមួយក្លឹប Barcelona និងក្រុម ជម្រើស​ជាតិអេស្ប៉ាញ ប៉ុន្តែគ្មានក្លឹបលេងចាប់តាំងចាកចេញពីក្លឹប Middlesbrough កាលពីខែឧសភាឆ្នាំមុនមក។

 

តាមព័ត៌មានថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានបង្ហាញ​មុខជា​មួយក្រុម Man​ Utd និងក្រុម Standard Liege ប៉ុន្តែមិនទទួលបានជោគជ័យទេ។ បើទោះបីជាមានព័ត៌មានបែបនេះក៏ដោយ ក៏ Valdes បានចូលមកកាន់បណ្តាញ សង្គមជាលើកចុងក្រោយ ហើយថ្លែងអំណរគុណចំពោះអ្វីៗគ្រប់យ៉ាង មុនពេល លុបគណនីបណ្តាញសង្គម Twitter និង Instagram ចោល។

 

អ្នកចាំទីរូបនេះគឺជាបុគ្គលដ៏ល្បីល្បាញម្នាក់ បន្ទាប់ពីបានប្រកាស​កាលពី​ឆ្នាំ ២០១៥ថា នឹងលុបចោលគណនីបណ្តាញសង្គមរបស់ខ្លួនទាំងអស់ នៅពេល​ខ្លួនលាលែងពីអាជីពបាល់ទាត់ ដើម្បីផ្តោតការយកចិត្តលើក្រុមគ្រួសារ៕

adverise with khmeread