នារីខ្មែរការប្តីកូរ៉េ សុខចិត្តមិនចូលសញ្ជាតិគេដើម្បីតំណាងកីឡាស្នូកឃើកម្ពុជាឱ្យល្បីលើពិភពលោក

ជាកូនខ្មែរកើតនៅក្រុងសួង ហើយបានរៀបការប្តីកូរ៉េ សួង ភាវី បានក្លាយជាម្ចាស់ជ័យលាភីជើងឯកកីឡាស្នូកឃើប្រចាំកូរ៉េខាងត្បូង ២ ឆ្នាំជាប់គ្នា គឺ ២០១៦-២០១៧ និងជា Idol (និមិត្តរូប) សម្រាប់នារីខ្មែរដែលមករស់នៅលើទឹកដីកូរ៉េក្នុងភាពអំណត់តស៊ូ ព្យាយាម និងជម្នះឧបសគ្គដើម្បីជីវិតទទួលបានជោគជ័យ។

ចាប់តាំងពីបានហាត់រៀនកីឡាស្នូកឃ័រតាមរយៈស្វាមីរបស់ខ្លួនមកទល់បច្ចុប្បន្ន និងដោយមានការឧបត្ថមគាំទ្រយ៉ាងពេញទំហឹងពីស្វាមី កីឡាការិនី សួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ចំនួន ១០ដង និងលេខ ២ ចំនួន ១០ដង ។

អ្វីដែលជារឿងគួរឱ្យមោទនៈ និងគួរឱ្យកោតសរសើរចំពោះ ភាវី គឺសុខចិត្តមិនចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់គឺចង់នាំកិត្យានុភាពជាតិឱ្យកម្ពុជា និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ៕

adverise with khmeread