ទូរស័ព្ទ Galaxy A8 និង A8+ ល្បីថាថតសែលហ៊្វី(Selfie)ស្អាតដូចតារាបានមកដល់កម្ពុជាជាមួយនឹងការបន្ថែមជូនដ៏ពិសេស

ថ្មីៗនេះ ក្រុមហ៊ុនសាមសុងទើបតែធ្វើការដាក់បង្ហាញជាផ្លូវការទូរស័ព្ទស៊េរី Galaxy A ថ្មី ដែលមានឈ្មោះថា Galaxy A8 និង Galaxy A8+ ដែលមានរូបរាងស្អាត ព្រមទាំងបំពាក់នូវអេក្រង់ធំ និងកាមេរ៉ាមុខភ្លោះ។

 

Galaxy A8 និង A8+ គឺជាទូរស័ព្ទដំបូងបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលបំពាក់នូវកាមេរ៉ាភ្លោះខាងមុខ (The Dual Front Camera) រចនាទ្បើងជាពិសេសសម្រាប់ការថតរូបសែលហ្វ៊ី(Selfie) ជាមួយកម្មវិធី Live Focus ដែលធ្វើឲ្យផ្ទៃខាងក្រោយ ព្រាលដើម្បីផ្តោតលើរូបភាពរបស់អ្នក និងមិត្តភក្តិរបស់អ្នក បានយ៉ាងលេចធ្លោច្បាស់ស្រស់ស្អាត។

 

សម្រាប់កាមេរ៉ាខាងក្រោយវិញ មានទំហំដល់ទៅ 16 មេហ្គាភិចសែល ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការចាប់យកទិដ្ឋភាពទាំងមូលបានយ៉ាងភ្លឺច្បាស់។

 

ម្យ៉ាងវិញទៀត Galaxy A8 និង A8+ ភ្ជាប់មកជាមួយអេក្រង់ Infinity Display ដែល ផ្តល់នូវបទពិសោធទស្សនាខ្សែភាពយន្ត វីដេអូហ្គេម ឬរូបភាពផ្សេងៗបានយ៉ាងពេញភ្នែកល្អ។ ជាមួយបច្ចេកវិទ្យា IP68 ធ្វើឲ្យ Galaxy A8 និង​ A8+ ធន់នឹងទឹក និងធូលី ដោយគ្មានការព្រួយបារម្ភបានយ៉ាងល្អ ទោះបីពេលមានភ្លៀងធ្លាក់ក៏ដោយ ហើយបច្ចេកវិទ្យាស្គេនមុខ (Face Recognition) និងស្គេនស្នាមម្រាមដៃ (Fingerprint Scanner) វិញ ជួយបងង្កើនសុវត្ថិភាពជូនអ្នកប្រើប្រាស់ ព្រមទាំងជួយដោះសោទូរស័ព្ទបានកាន់តែរហ័ស និងងាយស្រួលជាងមុន។

 

Galaxy A8 និង​ A8+បានបើកទទួលការកម្មង់ជាពិសេសពីថ្ងៃទី​5 ដល់15 ខែមករា នៅតាមដេប៉ូសាមសុងដោយផ្តល់ ជូននូវកាបូប Travelling Pouch មួយដ៏ស្រស់ស្អាត មានសំភារះភ្ជាប់ជាមួយ ដូចជាដងថត Selfie ជើង Tripot តូច និង Battery Pack ទំហំ 10,000mAh ។

 

សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ! Galaxy A8 និង​ A8+ សែលហ្វ៊ី(Selfie)ដូចតារា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 1800 203 232 ។

adverise with khmeread