adverise with khmeread Untitled 1

"​តុលាការ​ប្រជាជន​" កាត់ទោស​ប្រហារជីវិត​ចោរលួច​ម៉ូតូ​

     កំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​អ្នកស្រុក​ព្រួត​វាយ​រហូតដល់​ស្លាប់ ដោយ​សង្ស័យថា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាល​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

    ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មាន​ករណី​លួច​ម៉ូតូ មួយ​នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ​។ នៅពេល​ធ្វើ​សកម្មភាព​ត្រូវបាន​ម្ចាស់​ឃើញ​ក៏​ស្រែក​ដេញចាប់​ដល់​ចំណុច​ភូមិ​ព្រែ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​វាយ​ទៅលើ​ជនសង្ស័យ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

    ជនសង្ស័យ​ខាងលើនេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​និង​ប៉ូលិស​ស្រុក​គងពិសី​កំពុងតែ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​របស់ ជនសង្ស័យ​។​ចំណែក​ម៉ូតូ​ដែល​សង្ស័យថា​លួច​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1BZ-0699​ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​សិន ៕​

adverise with khmeread

មតិយោបល់