adverise with khmeread  88344511 gettyimages 457342716

ក្រុមហ៊ុន Apple សូម​អភ័យទោស​ពី​អ្នកប្រើប្រាស់ ដែល​ទទួលបាន "Error 53"

    ​ក្រុមហ៊ុន Apple បាន​និយាយ​សូមទោស​ទៅកាន់​អតិថិជន​ខ្លួន​ដែល​ទទួលបាន Error 53 ធ្វើ​ឲ្យ​ទូរស័ព្ទ​ប្រើ​មិនបាន ហើយ​បញ្ហា​នេះ Apple កំពុងតែ​ដោះស្រាយ​ជូន​។​

​    ​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ iPhone មួយចំនួន​ត្រូវបាន​រកឃើញថា ទូរស័ព្ទដៃ​លែង​ដំណើរការ​ដោយ​អ្នកជំនាញ​បុក​ប្រូ​ក្រាម​ភាគី​ទី​បី​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន Error 53 នេះ​កើតឡើង​។​

​    ​លើក​មុន​ក្រុមហ៊ុន Apple បាន​លើកឡើងថា error កើតឡើង​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​បង្កើតឡើង​ដោយ Apple ក្នុងការ​ទប់ស្កាត់​ពី​ការ​ក្លែងបន្លំ​ប្រព័ន្ធ​។​

​    ​ហើយ​ឥឡូវ​ក្រុមហ៊ុន​ក៏បាន​ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ដែល​ជុស​ជុល error ទាំងនោះ​។​

​    ​នៅក្នុង​ថ្លែងសេចក្ដី​ថ្លែងការណ៍​មួយ ក្រុមហ៊ុន Apple បាន​និយាយថា "Error 53" កើតឡើង​នៅពេលដែល​ឧបករណ៍​របស់​អ្នក​ខុស​ប្រក្រតី មានន័យថា​ខុស​ស្ដង់ដារ​ដែល​មិនមែនជា​របស់​សុទ្ធ ហើយ​វា​កើតឡើង​នៅពេលដែល​ឧបករណ៍​របស់​អ្នក​បាន​ដូរ​នូវ Home Button ដែល​មិនមែនជា​របស់​វា​។​

​    ​យ៉ាងណា​ក្រុមហ៊ុន​នេះ​បន្ថែមទៀតថា "​យើង​សូម​អភ័យទោស​ចំពោះ​ការលំបាក​មួយ​នេះ ដោយសារ​នេះ​ជាការ​សាកល្បង​ឧបករណ៍​សុទ្ធ​របស់​ក្រុមហ៊ុន​ទៅលើ​ប្រព័ន្ធ​ការពារ​ថ្មី​នោះ ហើយក៏​មិនមែន​ចង់​ឲ្យ​ប៉ះពាល់​ទៅដល់​ឧបករណ៍​ដែលមាន​បញ្ហា​ដូរ​គ្រឿងបន្លាស់​ដែរ​"​។​

​    ​"​ចំពោះ​អតិថិជន​ដែល​បាន​ផុត​ការធានា​លើ​ទូរស័ព្ទដៃ iPhone ហើយ​ជួប​បញ្ហា​នេះ​អាច​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ Apple អំពី​ការទទួល​សំណង​វិញ​បាន​"​។​

​    ​យ៉ាងណាក្ដី​ប្រ័ព​ន្ធ​ប្រតិបត្តិការ iOS ថ្មី បានចេញ​ជា​ផ្លូវការ​ហើយ ដូច្នេះ​ទូរស័ព្ទដៃ iPhone ដែល​ជួប​បញ្ហា​ទាំងនេះ​អាចធ្វើ​ការបុក​ប្រូ​ក្រាម​ឡើងវិញ​តាមរយៈ iTune នឹង​អាច​ប្រើប្រាស់​វិញ​បាន​ហើយ​៕

adverise with khmeread
ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

មតិយោបល់