យន្តហោះប៉ុនយន្តហោះ បើកមកកៀរគ្នា ឆេះផ្អើលអាកាសយានដ្ឋានតូរ៉ុនតូ

ក្រុមអាកាសចរណ៍ WestJet និយាយថា យន្តហោះរបស់ខ្លួនមួយគ្រឿងដែលទើបនឹងធ្វើដំណើដល់ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ពីទីក្រុង Cancun ប្រទេសម៉ិកស៊ិក កាលពីយប់ថ្ងៃសុក្រ បានបុកទង្គិចដោយយន្តហោះរបស់ក្រុមហ៊ុន Sunwing ដែលឧបទ្ទវហេតុនេះបានបង្កឱ្យកើតមាននូវអណ្តាតភ្លើង និងបានជំរុញឱ្យមានការជម្លៀសជាបន្ទាន់ក្នុងរាត្រីដ៏ត្រជាក់ និងចុះអ័ព្ទខ្លាំងក្នុងប្រទេសមួយនេះ។

ភ្នាក់ងាររបស់ក្រុមហ៊ុន WestJet បាននិយាយថា ភ្ញៀវ ១៦៨នាក់ និងអាកាសយានិក ៦នាក់បានស្ថិតនៅលើជើងហោះហើរ WS2425 ពេលដែលវាបានវាយប្រហារដោយយន្តហោះ Sunwing នាម៉ោង ៦ល្ងាច។

វីដេអូផ្តិតក្នុងយន្តហោះ WestJet បានបង្ហាញពីទិដ្ឋភាពរបស់អ្នកធ្វើដំណើរកំពុងស្រែកយំ ខណៈដែលអណ្តាតភ្លើងបានផ្ទុះឡើងនៅលើយន្តហោះ Sunwing ។

អ្នកដំណើរទាំងអស់បានចាកចេញពីយន្តហោះ WestJet តាមច្រករំអិលសង្គ្រោះបន្ទាន់មកខាងក្រៅដែលកំពុងស្ថិតក្នុងអាកាសធាតុដ៏ត្រជាក់។ ទីក្រុងតូរ៉ុនតូបច្ចុប្បន្នកំពុងស្ថិតក្នុងនៅក្នុងអាកាសធាតុដ៏ត្រជាក់ក្នុងកម្រិតព្រមាន ខណៈដែលសីតុណ្ហភាពកំពុងធ្លាក់ចុះដល់ -២១អង្សា៕


adverise with khmeread