គិលានុប្បដ្ឋាកយិការម្នាក់រងការផាកពិន័យជាង៥.០០០ផោន ដោយសារព្យាយាមសង្គ្រោះអ្នកជំងឺ

គិលានុប្បដ្ឋាកយិការម្នាក់​រងការ​ផាក​ពិន័យ​៥.៥០០​ផោននៅមន្ទីរ​ពេទ្យ​មួយ​កន្លែង​ ​ បើទោះបីជា​បង់​ប្រាក់​សម្រាប់​ការអនុញ្ញាតចត​រថយន្ត​ក្នុង​នាមបុគ្គលិកពេទ្យ​ក៏ដោយ។

          លោកស្រី Vicky Slayford ទទួល​បាន​សំបុត្រ​ផាកពិន័យ​ជាង​៨០​សន្លឹក។

          ហេតុការណ៍​នេះ កើត​ឡើង​ បន្ទាប់ពី​វេជ្ជបណ្ឌិត​ម្នាក់មក​ពីមន្ទីរ​ពេទ្យ​ដដែល​នេះ​ រងការពិន័យ​ជាង​១០​សន្លឹក​ផងដែរ។

          លោកស្រី Vicky វ័យ​៣៨​ឆ្នាំ​បាន​និយាយថា សហសេវិក​ទាំង​អស់​របស់​លោកស្រី​ទទួលបាន​យ៉ាងហោច​ណាស់​សំបុត្រ​ពិន័យ​មួយ​សន្លឹកក្នុង​ម្នាក់​ៗ​​ពី​ក្រុម​ហ៊ុន​ឯក​ជន Empark Uk ។

          Vicky បាន​បន្ថែមថា “​ការផាកពិន័យ​ភាគច្រើន​គឺដោយសារតែ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ងារ​យប់ជ្រៅ​និង​​នៅជាមួយ​អ្នក​ជំងឺ។ វាមិនគួរ​ឲ្យ​ជឿសោះ​ដែល​យើង​ជួប​រឿង​បែប​នេះ នៅពេល​យើងព្យាយាម​ធ្វើ​ការងារ​របស់​យើង​ ដើម្បីសង្គ្រោះ​ជីវិត​មនុស្ស”។

          Vicky ​ឯកទេសជំងឺកុមារ​ និង​កំពុង​ភ័យ​ខ្លាចត្រូវ​គេនាំ​ខ្លួន​ឡើង​តុលា​ការ​បានធ្វើ​ការ​​សរុប​ប្រាក់​ផាកពិន័យ​របស់​លោកស្រី​ដោយ​សារតែ​ចតខុស​ទីតាំង​នៅមន្ទីរ​ពេទ្យ​ Croydon University Hospital នៅ South London ។

          លោកស្រី Vicky បាននិយាយថា “យើង​បើកក្រឡឹងជុំវិញ​ប្រហែល​៤៥​នាទី​ជាប្រចាំ​រកមើល​កន្លែង​ចត ប៉ុន្តែ​ដោយសារតែ​​វេន​ការងារ​របស់ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​រក​កន្លែង​ចតរថយន្ត​។ ប៉ុន្តែ​នៅពេលមាន​កន្លែងទំនេរ កន្លែងនោះគឺជា​ចំណតសាធារណៈ ហើយ​ខ្ញុំ​គ្មានលទ្ធភាព​បង់​១៥​ផោន​ក្នុងមួយថ្ងៃបានទេ”៕

adverise with khmeread