បើកប្រាក់ខែភ្លាម មិត្តភក្តិបបួលផឹក អស់ប្រាក់ខែទើបបើកហ្មត់ឈឹង...ពេលទៅដល់ផ្ទះជួបប្រពន្ធ ទើបដឹង!

នៅថ្ងៃមួយ ចនបានចាកចេញពីកន្លែងធ្វើការនៅល្ងាចថ្ងៃសុក្រហើយនៅថ្ងៃនោះគឺជាថ្ងៃបើកលុយ ដូច្នេះចនមិនបានទៅផ្ទះទេតែគាត់បាននៅខាងក្រៅផ្ទះដោយជប់លៀងជាមួយមិត្តភក្ដិពេញចុងសប្ដាហ៍តែម្ដង ហើយគាត់បានចាយលុយប្រាក់ខែហ្មត់។

នៅពេលគាត់ត្រឡប់មកផ្ទះវិញនៅយប់ថ្ងៃអាទិត្យ គាត់បានប្រឈមមុខជាមួយប្រពន្ធដែលកំពុងឆេះដុំ ហើយគាត់ក៏ត្រូវបានប្រពន្ធទេសនាឱ្យអស់រយៈពេលជាងពីរម៉ោងចំពោះទង្វើរបស់គាត់។

នៅទីបំផុត ប្រពន្ធចនបានឈប់ជេរប្រទេស ហើយនិយាយថា "ចុះបើបងឯងអត់ឃើញអូនបីថ្ងៃវិញ តើបងមានអារម្មណ៍យ៉ាងម៉េច"? ប្ដីបានតបវិញថា "អត់មានបញ្ហាសោះ បាត់ទៅណាក៏មិនថ្វី"។

ថ្ងៃចន្ទបានកន្លងផុត ចនមិនបានឃើញប្រពន្ធសោះឡើយ ហើយនៅថ្ងៃអង្គារ និងពុធក៏គាត់ពុំបានឃើញប្រពន្ធដូចគ្នាដែរ។

ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ ស្នាមហើមបានធូរស្បើយបន្តិចហើយគាត់អាចឃើញប្រពន្ធរបស់គាត់ព្រឹមៗ៕

adverise with khmeread