ក្រុមហ៊ុន Apple ថា កុំព្យូទ័រ Mac របស់ខ្លួនលែងមានសុវត្ថិភាពហើយ Hacker ណាក៏អាចលួចទិន្នន័យបានដែរ ដោយសារកំហុស ២ ក្នុងបន្ទះឈីប

ក្រុមហ៊ុន Apple បាន​និយាយថា រាល់ iPhone, iPad និង កុំព្យូទ័រ Mac ទាំងអស់ សុទ្ធតែ​រង​ផលប៉ះពាល់​ពី​កំហុសឆ្គង​ធំៗ​២​នៅក្នុង​បន្ទះ​ឈី​ប​កុំ​ព្យូ​រ​ទ័​រ​។​

​ដំណឹង​នេះ​លេចឡើង​នៅ​សប្តាហ៍​នេះ ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នានា​កំពុង​ប្រណាំង​ដើម្បី​ជួសជុល​កំហុស​ឈ្មោះ Meltdown និង Specter ដែល​អាចឱ្យ​ពួក​ហ៊ែ​ក​ឃើ (Hacker) ចូល​លួច​ទិន្នន័យ​បាន​។​

​ក្រុមហ៊ុន Apple និយាយថា ខ្លួន​បាន​បញ្ចេញ Patch មួយចំនួន​រួចហើយ ប៉ុន្តែ​ពុំមាន​ភស្តុតាង​បញ្ជាក់ថា ភាព​ងាយ​រងគ្រោះ​នេះ​ត្រូវបាន​គេ​កេងចំណេញ​បាន​នៅឡើយ​ទេ​។​

​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ណែនាំ​ឱ្យ​ទាញយក​កម្មវិធី (App) ពី​ប្រភព​ណា​ដែល​ជឿទុកចិត្ត​បាន ដើម្បី​ចៀសវាង App “​បង្កប់​មេរោគ​” លួច​ទិន្នន័យ​ពី​អ្នកប្រើប្រាស់​។​

​អ្នក​ប្រើ​កុំព្យូទ័រ Mac ជារឿយៗ​ជឿជាក់ថា កុំព្យូទ័រ​ខ្លួន​និង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួន​មិន​ងាយ​ជួប​បញ្ហា​សុវត្ថិភាព​ដូច​ឧបករណ៍ Android ឬ​កុំព្យូទ័រ​ដំណើរការ​លើ​ប្រព័ន្ធ​របស់ Microsoft នោះទេ​។​

​ប៉ុន្តែ​កំហុស Meltdown និង Specter ត្រូវបាន​រកឃើញ​នៅក្នុង​គ្រប់​ប្រព័ន្ធ​ដំណើរការ​របស់​កុំព្យូទ័រ​ទំនើប​ទាំងអស់ រួមទាំង​បន្ទះ​ឈី​ប ផលិត​ដោយ​ក្រុមហ៊ុន Intel និង ARM ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ស្ទើរតែ​នៅលើ​ទីផ្សារ​កុំព្យូទ័រ​ទូទាំង​ពិភពលោក​។​

​ក្រុមហ៊ុន Apple បាន​និយាយថា “​ប្រព័ន្ធ Mac ទាំងអស់​និង​ឧបករណ៍ iOS បាន​រង​ផលប៉ះពាល់ ប៉ុន្តែ​មិនមាន​ការ​លបចូល​លួច​ទិន្នន័យ ប៉ះពាល់​ដល់​អតិថិជន​នៅ​គ្រានេះ​ទេ​។ បញ្ហា​ទាំងនេះ​ប៉ះពាល់​គ្រប់​ប្រព័ន្ធ​ដំណើរការ​ទំនើប​ទាំងអស់ ហើយ​វា​ប៉ះពាល់​ស្ទើរតែ​គ្រប់​ឧបករណ៍​កុំព្យូទ័រ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​និង​កុំព្យូទ័រ​”៕

adverise with khmeread