ម៉ូតូដឹកទឹកកក បុកម៉ូតូឌ្រីមស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូដឹកទឹកកក បុកជាមួយបុរស២នាក់ ជិះម៉ូតូឌ្រីម១២៥ ពេញទឹហឹងបណ្តាលឱ្យ បុរសម្នាក់ស្លាប់ភ្លាមៗ ហើយម្នាក់ទៀតរងរបួសធ្ងន់បំផុត ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង០៤ ទាបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦៩ ភូមិ អូអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីម សេ ១២៥ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9695 បើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ស្រាប់តែមានបុរសម្នាក់បើករ៉ឺម៉កម៉ូតូដឹកទឹកកកមួយគ្រឿង មិនមានស្លាកលេខ ទិសដៅពីត្បូងទៅជើងបញ្រ្ចសទិសគ្នា ក្នុងល្បឿនលឿនដូចគ្នាបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយរងរបួសធ្ងន់ស្ទើស្លាប់ស្ទើរស់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ។ ម្ចាស់រឺម៉ក ម៉ូតូដឹកទឹកកកឃើញដូច្នេះ ដោះកន្ទុយសណ្តោងរឺម៉កដឹកទឹកកកចេញ ជិះរត់គេចខ្លួនបាត់ស្រមោលឈឹង។

ប៉ូលិសធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកនៃអធិការដ្ឋាននគរបាល ខណ្ឌច្បាអំពៅ ដើម្បីរងចាំដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...