កុំឱ្យរំខានខ្លាំងពេក ឥឡូវគេផលិតបានកាំភ្លើងបាញ់រុយនិងកន្លាតយ៉ាងមានប្រសិទ្ធភាព

កាំភ្លើងនេះគឺសម្រាប់បាញ់សត្វល្អិតចង្រៃ។ ដោយមានឈ្មោះថា កាំភ្លើង "Bug-A-Salt" វាប្រើអំបិលម៉ដ្ឋធ្វើជាគ្រាប់កាំភ្លើង។ គ្រាន់តែបញ្ចូលអំបិលក្នុងបង់គ្រាប់ អាមេកាំភ្លើង តម្រង់គោលដៅ រួចបាញ់ នោះកាំភ្លើងនេះនឹងបាញ់អំបិលមួយចំនួនតូច ដើម្បីទម្លាក់សត្វរុយ កន្លាត និងសត្វល្អិតដទៃទៀត។ អ្នកអាចបាញ់បាន ៥០ ដង មុននឹងបញ្ចូលគ្រាប់ម្តងទៀត។

កាំភ្លើងបែបនេះមានប្រភេទធំជាងនេះទៀត ដើម្បីបាញ់សត្វរៀងធំជាងនេះនៅខាងក្រៅផ្ទះ។ ឧបករណ៍វាយរុយគ្មានបានការអ្វីទេ ឈប់ប្រើទៅ៕

adverise with khmeread