adverise with khmeread  88293662 gettyimages 458045642

មេរោគ​ថ្មី​ឈ្មោះ Mazar អាច​លុប​ទិន្នន័យ​ទូរស័ព្ទ​របស់​អ្នក​តាមរយៈ​សារ SMS

​    ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ការពារ​សុវត្ថិភាព​ដា​ណឺ​ម៉ាក​បាន​រកឃើញ​នូវ​មេរោគ​ដែល​សាហាវព្រៃផ្សៃ​នៅលើ Android ឈ្មោះថា Mazar ដែល​វា​អាច​កម្ទេច​ទិន្នន័យ​លើ​ទូរស័ព្ទដៃ​អ្នកតា​មរយៈ​សារ SMS​។​

​    ​មេរោគ Mazar អាចធ្វើ​ការគ្រប់គ្រង​លើ​ទូរស័ព្ទដៃ​អ្នក​បាន​ទាំងស្រុង ដែល​អនុញ្ញាតឱ្យ​វា​រុក​រើ​ទូរស័ព្ទដៃ​អ្នក​សព្វសារពើ​ទាំង​ការហៅ​ចេញ​និង​អ្វីៗ​ផ្សេងទៀត​។​

​    ​យ៉ាងណាក្ដី វា​នឹងមិន​កើតមានឡើង​នៅលើ​ទូរស័ព្ទដៃ​អ្នក​នោះទេ បើសិនជា​អ្នក​មិនបាន​កំណត់​ភាសា​លើ​ទូរស័ព្ទដៃ​អ្នក​ទៅជា​ភាសា​រុស្ស៊ី​។​

​    ​អ្នកប្រើប្រាស់​នឹង​គួរតែ​ដោះចេញ​នូវ Check លើ Default setting នៅលើ Android device ហើយ​ត្រូវ​ប្រាកដថា​អ្នក​បាន​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ពី​ប្រភព​ត្រឹមត្រូវ​ទើប​អាច​ធានាបាន​។​

​    ​អង្គភាព​ការពារ​សុវត្ថិភាព Heimdal គិតថា​មេរោគ​នេះ​គួរតែ​បាន​ផ្ញើ​ទៅ​ទូរស័ព្ទដៃ​ច្រើនជាង ១០​ម៉ឺន​គ្រឿង​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ហើយ​តាម​បណ្ដាល​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ប្រហែលជា​ទទួល​សារ​មេរោគ​នោះដែរ​។​

​    ​ហើយ​ចំពោះ​រឿងនេះ​ត្រូវបាន​គេ​ជឿថា​គឺជា​មេរោគ​ដំបូង​ដែល​គេ​បាន​រកឃើញ ហើយ​អាច​នឹង​រាលដាល​ជុំវិញ​ពិភពលោក​ទៀតផង​។​

​    ​ហើយ​កម្មវិធី​មួយ​ឈ្មោះ Tor ដែល​អ្នក​បាន​ដោ​ន​ឡូត​នោះ វា​ជា​អ្នកបើក​ផ្លូវ​ឲ្យ​ជន​ប្លែក​មុខ​ចូលមក​រុក​រើ​ទូរស័ព្ទដៃ​របស់​អ្នក​។ បន្ទាប់មក​កម្មវិធី Tor នឹងធ្វើ​ការ​ដោ​ន​ឡូត​ខ្លួន​វា​ចូលទៅ​លាក់ខ្លួន​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក ដើម្បី​តែ​រឿង​មួយគត់​គឺ​បំផ្លាញ​។​

​    ​អង្គភាព​ការពារ​សុវត្ថិភាព Heimdal អំពាវនាវ​ទៅដល់​មនុស្ស​ជុំវិញ​ពិភពលោក​នូវ​បញ្ហា​នេះ ដោយ​ជៀសវាង​រាល់​សារ​ចំឡែក និង​ហាម​ដាចខាត​កុំ​ដំឡើង​កម្មវិធី Tor និង​កម្មវិធី​ដទៃ​ច្រើន​ទៀត​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ការពារ​សុវត្ថិភាព​ឯកសារ​នៅលើ​ទូរស័ព្ទដៃ​៕

adverise with khmeread
ប្រភព៖ bbc​

អ្នកនឹងចូលចិត្ត

មតិយោបល់