Jack Wilshere លេងល្អប្រហាក់ប្រហែល Mesut Ozil និង Alexis Sanchez

ខ្សែប្រយុទ្ធ Jack Wilshere ធ្វើ​បានយ៉ាង​ល្អអំឡុងពេល​​ Arsenal ​ប្រកួត​ជា​មួយ​ក្រុម​ Chelsea កាល​ពីថ្ងៃពុធ​។ Wilshere គឺជា​កីឡាករដែលមាន​កម្រិតល្អដូចខ្សែប្រយុទ្ធ Alexis Sanchez និង​ Mesut Ozil ដែរ ហើយមាន​ការទទួលស្គាល់ថា Wilshere ពិតជា​មាន​ទម្រង់​លេង​ល្អប៉ុន្តែ​កី​ឡាករ​រូបនេះចង់​បន្ត​អនា​គត​ក្លឹប​ Arsenal ។

          ភាព​មិន​ច្បាស់​លាស់ជុំវិញ​អនាគត​របស់ Sanchez និង​ Ozil ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនល្អនៅ​ក្លឹប Arsenal ។ ទោះបីជា​យើងឃើញ​កីឡាករ​ទាំងពីរនេះមាន​ទម្រង់លេង​ល្អ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះក៏ដោយ ក៏គ្រប់គ្នាមាន​អារម្មណ៍មិន​សប្បាយចិត្តដែរ ​ដោយ​សារតែ​កីឡាករ​ទាំងពីរ​ចង់ចាកចេញ។

          នៅពេលនេះ Wilshere បានកសាងខ្លួនឡើង​វិញ ទាំង​កាយ​សម្បទា ទាំងទំនុកចិត្ត​និង​សមត្ថភាព​បញ្ជូនបាល់​។ កីឡាករ​រូបនេះ​បង្កើត​ឱកាស​បាន​ច្រើន​ និងអន្ទះសា​​ចង់បាន​គ្រាប់បាល់៕

adverise with khmeread