លោក Sam Allardyce ត្រៀមកញ្ចប់ទឹកប្រាក់២៧លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធតួកគី Cenk Tosun

          លោក Sam Allardyce កំពុង​ត្រៀម​កញ្ចប់​ថវិកា​២៧​លានផោនដើម្បីផ្ទេរ​​ខ្សែប្រយុទ្ធ​ Cenk Tosun ពីតំបន់​អឺរ៉ុប​មក​ចូល​រួម​ជាមួយ​ក្រុម Everton របស់ លោក។

          ទឹកប្រាក់ដើម្បី​នាំយក​ខ្សែប្រយុទ្ធលេខ​១​របស់​តួកគីរូបនេះមក​កាន់ពហុកីឡាដ្ឋាន Goodison ត្រូវ​បាន​ឯកភាពជាផ្លូវការ​ហើយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ហើយលោក Allardyce ​បានបង្ហើបប្រាប់ថា ខ្សែបម្រើ​ប្រយុទ្ធរូបនេះ​នឹងលេងជាកីឡាករ​បម្រុង​សម្រាប់ជំនួប​ជាមួយ​ក្រុម Liverpool  ប្រសិនបើ​ឯកសារ​បាន​ សម្រេចរួចរាល់ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​។

          បើទោះបីជា​កីឡាករ​វ័យ២៦​ឆ្នាំ​រូបនេះ​មិនបាន​លេងរយៈ​ពេល​បីសប្តាហ៍​ក៏ដោយ ក៏​​គ្រូ​បង្វឹក​ក្លឹប Evetron រូប​នេះនិយាយថា វាគ្មានអ្វីសង្ស័យនោះទេ ដោយសារតែ​ Tosun មាន​គុណភាព​ក្នុងការ​នាំ​យក​ជ័យជម្នះ ។

          លោក Allardyce បានពន្យល់ថា “​ខ្ញុំគិត​ថា ប្រសិនគាត់​អាចលេង​ជា​កី​ឡាករ​បម្រុងនោះគឺជារឿង​ប្រសើរ​បំផុតដែលខ្ញុំអាចធ្វើបាន”។

          លោក Allardyce ជឿថា កីឡាករ​ថ្មីដែល​ផ្ទេរពី​ក្លឹប Besiktas រូវបជអាចផ្តល់​ប្រសិទ្ធិភាពបន្ថែម​ដល់ក្រុម Everton ហើយ​សង្ឃឹមថា នឹង​អាច​យក​ជ័យជម្នះ​លើ​ក្រុម​ Liverpool ដែលជា​គូសត្រូវ​ចាស់របស់ខ្លួន៕

adverise with khmeread