ពិធីបុណ្យមហាចម្លែក ឪពុកម្តាយប្រគល់បារីដល់កូនៗតូចៗអាយុក្រោម ៥ ឆ្នាំ ជក់ដើម្បីអបអរការបញ្ចប់បុណ្យណូអែល

ក្មេងតូចៗវ័យខ្ទង់ប្រាំឆ្នាំត្រូវបានលើកទឹកចិត្តឱ្យជក់បារី ដោយឪពុកម្តាយរបស់ពួកគេសម្រាប់ការអបអរការប្រារព្ធពិធីបុណ្យគ្រីស្ទាន។

ភូមិ Vale de Salgueiro ក្នុងប្រទេសព័រទុយហ្គាល់បានបង្កកំហឹងរៀងរាល់ឆ្នាំ ពេលដែលអ្នកភូមិអនុញ្ញាតឱ្យក្មេងៗជក់បារីសម្រាប់ប្រពៃណីមួយ ដែលប្រឆាំងនឹងទស្សនៈមជ្ឈដ្ឋានទូទៅ។

ប្រជាជនក្នុងតំបន់និយាយថា ការអនុវត្តន៍នេះគឺមានយូររាប់សតវត្សរ៍មកហើយ ប៉ុន្តែមិនមាននរណាប្រាកដថាវាជាសញ្ញាណនៃអ្វី ឬហេតុអ្វីនោះឡើយដែលឪពុកម្តាយរបស់ពួកគេឱ្យកូនៗរបស់ខ្លួនជក់បារីដូច្នេះ។

យោងតាមវេបសាយ Metro បានឱ្យដឹងថា វាមានទម្រង់ចេញពីពិធីអបអរមួយរបស់ទីក្រុង Epiphany ប្រទេសព័រទុយហ្គាល់ ដែលជាសញ្ញាណផ្លូវការមួយនៃបញ្ចប់ពិធីបុណ្យណូអែល។

អាយុស្របច្បាប់ក្នុងការទិញថ្នាំជក់ក្នុងប្រទេសព័រទុយហ្គាល់គឺ ១៨ឆ្នាំ ប៉ុន្តែមិនមានច្បាប់ណាមួយដែលចែងច្បាប់បញ្ឈប់ឪពុកម្តាយផ្តល់បារីទៅដល់កូនៗរបស់ពួកគេនោះឡើយ៕

adverise with khmeread