បើករថយន្តឌឺដងដាក់គ្នា, ម្ចាស់និងម្ចាស់ ចុះវាយគ្នាបែកមុខម្នាក់

ភ្នំពេញ ៖ ដោយសារតែការបើកបរមិនចេះអធ្យាស្រ័យគ្នា បន្ថែមនូវភាពឌឺដងដាក់គ្នាទៅវិញទៅមក ហើយបើករថយន្តឌឺដាក់គ្នា ទើបម្ចាស់រថយន្តទាំង២ សម្រេចចិត្តឈប់រថយន្តឈ្លោះគ្នា រហូតវាយតប់ បណ្តាលឱ្យភាគីម្ខាងបែកភ្នែក។

អំពើហិង្សានេះបង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ និង៣០នាទីកណ្តាលអធ្រាត្រ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់រថយន្តស៊ីណាជិះម្នាក់ឯង ឈ្មោះ ភ័ក្ត ត្រា អាយុ៣៥ឆ្នាំ មុខរបររកស៊ីធម្មតាបានបែកមុខ។ ចំណែក ម្ចាស់រថយន្តហ្វតមានឈ្មោះ ឈួន ណារុន អាយុ២៩ឆ្នាំ មុខរបរ មន្រ្តីប៉ូលិស។

ប្រភពបន្តថា ដំបូង រថយន្តស៊ីណា ពណ៌ស គ្មានស្លាកលេខ បើកពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះនរោត្តម។ ខណៈ មកដល់មុខវត្តថាន់ជាកន្លែងកើតហេតុ ក៏មានរថយន្ត
ហ្វត ពណ៌ទឹកប្រាក់ មានស្លាកលេខ ភ្នំពេញ 2AR-0598 បើកដោយបុរសម្នាក់ រួមដំណើរស្រី្តបីនាក់ ស្របទិសគ្នាក៏វ៉ាជែងស៊ីហ្លេដាក់ ភាគគីម្ខាងខឹង ឈប់ទទឹមគ្នាស្រែកដាក់គ្នាទៅវិញទៅមកក៏ចុះពីរថយន្តវាយគ្នា បណ្តាលឱ្យម្ចាស់រថយន្តស៊ីណា បែក មុខចេញឈាម។

ក្រោយមក សមត្ថកិច្ចខណ្ឌចំការមន ចុះមកយករថយន្តទាំង២ និងម្ចាស់ទៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីដោះស្រាយគ្នា៕

adverise with khmeread
tiger
Loading ad ...