adverise with khmeread Use apple cider vinegar to treat eczema  it's unbelievably effective

របៀប​ព្យាបាល​ជំងឺ​សើរ​ស្បែក​តាម​វិធី​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ខ្ពស់​

​    ​ជំងឺ​សើរ​ស្បែក​ប្រភេទ "​តាអក​" ជា​ក្រុម​ជំងឺ​ស្បែក​ដែល​បង្ក​ឱ្យ​ស្បែក​ក្រហាយ ឬ​រលាក និង​រមាស់​។ ជំងឺ​តាអក​គឺជា​ជំងឺ​កើតឡើង​ទូទៅ​ចំពោះ​មនុស្ស​ប្រហែល​ជាង ១០ ភាគរយ​ទូទាំង​ពិភពលោក​។ យោងតាម​ស្ថិតិ លើ​ពិភពលោក​មាន​អ្នកជំងឺ​សើរ​ស្បែក​ប្រភេទ​នេះ​ពី​ចំនួន ១៥ ទៅ ២៥ ភាគរយ​។

​    ​ការ​រមាស់ និង​ក្រហាយ​រលាក​គឺជា​អាកា​រៈ​ទូទៅ​របស់​អ្នក​កើត​ជំងឺ​ស្បែក​ប្រភេទ​នេះ​។ វា​អាច​ចេញ​នៅលើ​ស្បែក​គ្រប់​ទីកន្លែង​ដូចជា​មុខ កដៃ ជង្គង់ ដៃ ក​ន្លា​ក់​អាចម៍ និង​ករណីខ្លះ​គឺ​កើត​ពេញ​ដងខ្លួន​របស់​អ្នក​តែម្តង​។

​    ​មាន​ឡូ​សិន និង​ក្រែ​ម​ជាច្រើន​ត្រូវគេ​អះអាងថា​អាច​ព្យាបាល​បានតែ​ភាគច្រើន​វា​បាន​បង្ក​ផលប៉ះពាល់​ទៅវិញ​ទេ​។ អ្នកជំនាញ​ខាង​សើរ​ស្បែ​កបាន​ណែនាំ​ឱ្យប្រើ​គ្រឿង​ធម្មជាតិ​ដែល​សាមញ្ញ​តែមាន​ប្រសិទ្ធភាព​ខ្ពស់ នោះ​គឺ​ទឹកខ្មេះ​ប៉ោម​។

​    ​ទឹកខ្មេះ​ប៉ោម​អាចជួយ​ព្យាបាល​ជំងឺ​តាអក​បាន​ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ផ្សិត​របស់​វា​។​

​    ​អ្វីដែល​អ្នកត្រូវការ​៖
​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយ​
​    ​- ទឹក ២ ស្លាបព្រា​បាយ​
​    ​- ដុំ​សំឡី ២ ទៅ ៣ ដុំ​

​    ​***​ករណី​ស្បែក​ស្រៀវ ដំណោះស្រាយ​គឺ​គួរតែ​ប្រើ​ទឹក​កន្លះ​កែវ និង​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​បាន​ហើយ​។

​    ​* ការណែនាំ​
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​យក​ដុំ​សំឡី​ទៅ​ត្រាំ​ក្នុងនោះ​។ រួចហើយ​យកមក​ជូត​លើ​កន្លែង​ប៉ះពាល់​។ បន្ត​ការព្យាបាល​បែបនេះ​រហូត​ទាល់តែ​ឃើញ​លទ្ធផល​ធូរស្បើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់