ក្មេងស្រីអាយុ ១៤ ឆ្នាំកោរសក់ដើម្បីបរិច្ចាគដល់អ្នកជំងឺមហារីកដែលជ្រុះសក់ ត្រូវសាលាដាក់ទណ្ឌកម្មទៅវិញ ដោយសារតែ...

ក្មេងស្រីម្នាក់ដែលបានកោរសក់របស់ខ្លួនសម្រាប់ការបរិច្ចាគ ត្រូវបានធ្លាក់ចូលទៅក្នុងភាពឯកោសម្រាប់ការល្មើសច្បាប់របស់សាលា។

Niamh Baldwin វ័យ ១៤ឆ្នាំបានកោរសក់ពណ៌ទង់ដែងវែងដ៏ស្រស់ស្អាតរបស់នាងដើម្បីបង្កើនមូលនិធិសម្រាប់អង្គការរបស់អង់គ្លេស Little Princess Trust ដែលរបង្កើតសក់ដល់ក្មេងបាត់សក់ដោយមហារីក ឬជំងឺផ្សេងៗ។

ប៉ុន្តែជំនួសពីការសាទរ គ្រូរបស់នាងនៅឯសាលា Mounts Bay Academy ទីក្រុង Penzance ភ្លាមៗបានដាក់ទណ្ឌកម្មលើនាង ដោយសារតែការកាត់សក់ "កម្រិតទីមួយ" របស់នាង មិនសមស្របទៅនឹងគោលការណ៍របស់សាលា។

ម្តាយរបស់នាង អ្នកស្រី Anneka វ័យ ៣២ឆ្នាំបាននិយាយថា "នាងត្រូវបានដាក់ទណ្ឌកម្មដោយអយុត្តិធម៌។ នាងតែងតែជាក្មេងចេះគិតដិតដល់ និងប្រុងប្រយ័ត្នម្នាក់។

ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើល ពេលដែលនាងប្រាប់ខ្ញុំថា នាងចង់ធ្វើបែបនេះសម្រាប់ថ្ងៃបុណ្យណូអែល។ ខ្ញុំគិតថានេះគឺពិតជារឿងដ៏ក្លាហានបំផុតក្នុងការធ្វើវា។

ជាពិសេសនៅវ័យ ១៤ឆ្នាំ ជាវ័យដែលក្មេងស្រីជាច្រើនគិតខ្លាំងបំផុតទៅលើរូបសម្បត្តិ និងការលេងខ្លួនរបស់ពួកគេ អ៊ីចឹងហើយធ្វើរឿងមួយចំនួនដូចរឿងមួយនេះ យើងទាំងអស់គឺពិតជាមានមោទនភាពបំផុត"។

ចំណាត់ការរបស់សាលាបានធ្វើឱ្យអ្នកស្រី Anneka ខឹងសម្បារជាខ្លាំង ហើយគាត់ត្រូវបានទទួលពិន័យផងដែរសម្រាប់សកម្មភាពរបស់កូនស្រីរបស់ខ្លួន។

យ៉ាងណាក្តីគ្រូបន្ទុកថ្នាក់របស់នាងក៏បានទទូចផងដែរពីច្បាប់របស់សាលា ដែលចែងថា ក្មេងប្រុសអនុញ្ញាតឱ្យកាត់សក់មិនខ្លីជាង "កម្រិតទីពីរ" នោះឡើយ ខណៈដែល Niamh ដែលជាក្មេងស្រីបានកាត់សក់ខ្លីរហូតដល់កម្រិតទីមួយ៕

adverise with khmeread
tiger
Loading ad ...