កុំឱ្យស្រីៗច្រណែន ឥឡូវក្រុមហ៊ុនមួយបានបង្កើតមនុស្សយន្តសិចបុរសតម្លៃកប់ក្តោងសម្រាប់លក់ក្នុងឆ្នាំនេះ

មនុស្សយន្តសិចប្រុស ដែលមានលិង្គប្រើរំញ័រអគ្គិសនី នឹងត្រូវដាក់លក់ក្នុងឆ្នាំនេះហើយ។ នេះបើយោងតាមសម្តីអ្នកផលិតឧបករណ៍សិចសម្រាប់ស្រីៗដ៏ពេញនិយមមួយរូប។

លោក Matt McMullen ស្ថាបនិកនៃក្រុមហ៊ុន Realbotix គឺជាបុរស ដែលបានបង្កើតកម្មវិធីទូរស័ព្ទ Harmony ដែលជាកម្មវិធីមួយអាចធ្វើសមកាលកម្មជាមួយប្រព័ន្ធខួរក្បាលរបស់តុក្កតាសិច។

កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់កំណត់យកបុគ្គលិកលក្ខណៈ AI មួយណាក៏បានជាមួយខួរក្បាលមនុស្សយន្តសិច ដើម្បីបង្កើតតុក្កតាសិចដ៏អណ្តែតអណ្តូងដូចពិតៗបំផុត។

កម្មវិធី Harmony អនុញ្ញាតឱ្យមនុស្សយន្តសិច Android ទាំងអស់ ជជែកគ្នាលេង សិក្សានិងបំពេញចំណង់ផ្លូវភេទរបស់អតិថិជន។

បច្ចុប្បន្ននេះ មានតែតុក្កតាសិចស្រីប៉ុណ្ណោះដែលអាចរកទិញបាន ហើយពួកវាមានតម្លៃប្រហែល ១៥.០០០ ដុល្លារ ប៉ុន្តែលោកម៉ាត់ យល់ថា ក៏មានតម្រូវការសម្រាប់តុក្កតាសិចប្រុសដែរ។ ហើយតម្លៃវិញក៏រំពឹងប្រហាក់ប្រហែលខ្ទង់ជាង ១៥.០០០ ដុល្លារឡើងដែរ។

លោក Matt McMullen បានប្រាប់ទៅវេបសាយ Daily Star Online ថា "យើងកំពុងធ្វើការងារលើកំណែមនុស្សយន្តសិច AI ប្រុស។ នៅទីបំផុត យើងនឹងមានទាំងតុក្កតាសិចប្រុសនិងស្រី អាចរកទិញបាននៅលើទីផ្សារ"៕

[caption id="attachment_3551" align="alignnone" width="300"] RealDoll.jpg[/caption]

adverise with khmeread