អាណិតអ្នកស្តារលូពេក និស្សិតមួយក្រុមសហការគ្នាផលិតមនុស្សយន្តស្តារលូដើម្បីសម្រាលការលំបាក

ការអនុវត្តការស្តារលូដោយប្រើប្រជាជនវណ្ណៈទាបចូលទៅក្នុងលូដើម្បីកាយសំរាមនិងលាមកដែលស្ទះបំពង់លូនៅឥណ្ឌា ទីបំផុតជិតឈានដល់ទីបញ្ចប់ហើយ។

យោងតាមវេបសាយ hindustantimes.com បានឱ្យដឹងថា ក្រុមនិស្សិតផ្នែកវិស្វកម្មសហគ្រាសមួយក្រុមមកពីរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេស កំពុងអភិវឌ្ឍមនុស្សយន្តដើម្បីធ្វើការងារដ៏គួរឱ្យខ្ពើមនេះជំនួសមនុស្ស។ 

វេបសាយនេះនិយាយថា រដ្ឋាករទឹករដ្ឋកេរ៉ាឡាបានបញ្ជាទិញមនុស្សយន្តឈ្មោះ Bandicoot ចំនួន ៥០ គ្រឿងរួចទៅហើយ។

ក្រុមវិស្វករវ័យក្មេងនេះបានបង្កើតក្រុមហ៊ុនដើម្បីចាប់ផ្ដើមការច្នៃប្រឌិតរបស់ពួកគេ ដែលគេហៅថា ក្រុមហ៊ុន Genrobotics ។

ពួកគេបានទទួលបណ្ណប៉ាតង់ពីប្រទេសឥណ្ឌារួចហើយៗនឹងទទួលបានប៉ាតង់នៅលើពិភពលោកដែលអាចប្រើបាននៅក្នុងប្រទេសចំនួន ១៥០។

ក្រុមអង្គការសិទ្ធិមនុស្សជាច្រើនបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យបញ្ចប់ការប្រើមនុស្សចុះស្តារលូដោយដៃផ្ទាស់ ដែលជាការងារមួយធ្វើដោយសហគមន៍វណ្ណៈទាប និងសម្លាប់មនុស្សជាច្រើននាក់រៀងរាល់ឆ្នាំ។ 

ការអនុវត្តបែបនេះត្រូវបានហាមឃាត់ដោយច្បាប់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែការពិតជាក់ស្តែង ការស្តារលូបែបនេះត្រូវបានអនុវត្តយ៉ាងផុសផុល។ ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា មនុស្សវណ្ណៈទាបរាប់ម៉ឺននាក់បានចូលរួមក្នុងការងារគួរឱ្យខ្ពើមនេះ ដែលត្រូវគេរើសអើង និង រំលោភបំពានសព្វបែបយ៉ាង។

យោងតាមការប៉ាន់ប្រមាណមួយបានឱ្យដឹងថា មនុស្សជាង ១.២០០ នាក់បានស្លាប់ដោយសារសកម្មភាពពាក់ព័ន្ធនឹងការកាយលូដោយដៃនៅចន្លោះឆ្នាំ ២០១៤ និង ២០១៦ នៅក្នុងប្រទេសឥណ្ឌា៕ 

adverise with khmeread