ភ្ញៀវទេសចរសួរអ្នកយាមសារៈមន្ទីរថាឆ្អឹងដាយណូស័រអាយុប៉ុន្មាន គេឆ្លើយវិញថា អាយុ ៦៥.០០០.០១១ ឆ្នាំ, ពេលភ្ញៀវសួរថាម៉េចដឹងច្បាស់ម៉្លេះ ស្រាប់តែ...

សំណើច៖ នៅរសៀលមួយមានភ្ញៀវទេសចរមួយចំនួនបានទស្សនាឆ្អឹងសត្វដាយណូស័រនៅសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៅទីក្រុងឡុងដ៍ ហើយមានភ្ញៀវទេសចរម្នាក់បានសួរអ្នកម​គ្គុ​ទេស​បែបនេះថា "តើលោកប្រាប់បានទេថាតើដាយណូស័រនេះមានអាយុកាលប៉ុន្មានហើយ"?

អ្នកមគ្គុទេសក៍បានឆ្លើយតបថា "ឆ្អឹងដាយណូស័រនេះមានអាយុកាល ៦៥.០០០.០១១ ឆ្នាំហើយ"។

ដោយឮដូច្នេះភ្ញៀវទេសចរក៏ភ្ញាក់ផ្អើលជាខ្លាំងហើយបានសួរវិញថា "តួលេខនេះពិតជាច្បាស់ខ្លាំងណាស់។ តើលោកអាចដឹងអាយុរបស់វាបានយ៉ាងច្បាស់បែបនេះដូចម្ដេចទៅ"?

អ្នកមគ្គុទេសក៍បានឆ្លើយថា "ឆ្អឹងដាយណូស័រនេះមានអាយុ ៦៥.០០០.០០០ ឆ្នាំនៅពេលខ្ញុំចាប់ផ្ដើមធ្វើការនៅទីនេះ ហើយឥឡូវខ្ញុំធ្វើការបាន ១១ ឆ្នាំហើយ"៕

adverise with khmeread