កីឡាករអារ៉ាប៊ីសាអូឌីត ដែលបញ្ចេញក្បាច់ Dab ដូច Pogba កំពុងប្រឈមបញ្ហា ហើយអាចនឹងជាប់គុកទៀត ព្រោះតែ...

វាមិនមែនជារឿងលេងសើចនោះឡើយសម្រាប់មនុស្សដែលបញ្ចេញនូវមតិ និងភាពខកចិត្តរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយអំឡុងការប្រកួតបាល់ទាត់មួយនោះ។

ទោះជាយ៉ាងក្តី កីឡាករម្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានបង្កឱ្យមានរឿងចម្រូងចម្រាស់ជាខ្លាំងនៅលើប្រព័ន្ធអនឡាញ ដែលមិនមែនសម្រាប់បច្ចេកទេសនៅលើទីលានរបស់គាត់នោះឡើយ ប៉ុន្តែវាគឺជាកាយវិការមួយនៅក្នុងតំបន់បចេ្ចកទេស។

វីដេអូនេះបានបង្ហាញពីទិដ្ឋភាពកីឡាករអាជីពមួយដែលលេងឱ្យក្រុមបាល់ទាត់ Al Nojoom កំពុងបញ្ចេញក្បាច់ Dab អំឡុងការប្រកួតមួយកាលពីថ្ងៃទី៣ ខែមករា ដោយបង្កកំហឹងដ៏ខ្លាំងក្លាពីសំណាក់អ្នកលេងអ៊ីនធឺណេត។

វីដេអូនេះត្រូវបានចែកចាយដោយទូរទស្សន៍ផ្សាយបន្តផ្ទាល់របស់សាអូឌីត Dawri Plus ដែលបានបង្ហាញពីទិដ្ឋភាពរបស់កីឡាករកំពុងបដិសេធទះដៃគ្នា និងជំនួសមកវិញនូវក្បាច់ Dab ។ គេឮអ្នកអធិប្បាយនិយាយថា "ទេ, ទេ, ទេ" ទោះបីជាវាមិនច្បាស់ថាតើនេះគឺជាប្រតិកម្មមួយទៅលើជម្រើសរបស់កីឡាករក្នុង Dab ឬយ៉ាងណាក៏ដោយ។

Dab ត្រូវបានក្លាយជាប្រធានបទនៃចម្រូងចម្រាស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងដោយអាជ្ញាធរ ដោយសារតែវាផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងសញ្ញាណនៃការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសមួយនេះ។

គេមិនទាន់ដឹងនៅឡើយទេថាតើកីឡាកររូបនេះនឹងត្រូវប្រឈមមុខជាមួយនឹងសកម្មភាពផ្លូវច្បាប់ជុំ​វិញវីដេអូនេះឬយ៉ាងណានោះ។ យ៉ាងណាក្តីតារាចម្រៀងម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីវីដេអូមួយបានបង្ហាញពីទិដ្ឋភាពរបស់គាត់កំពុង Dab នៅលើឆាកតន្ត្រីត្រូវបានផ្ទុះក្នុងប្រព័ន្ធផ្សព្វផ្សាយ៕

adverise with khmeread