adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ លោក Guardiola អាច​នឹង​នាំ Toni Kroos មក Man City

​បើ​យោងតាម​សារព័ត៌មាន AS បាន​ឲ្យ​ដឹងថា គ្រូបង្វឹក Bayern Munich លោក Pep Guardiola នឹង​ជំនួស​លោក Manuel Pellegrini នៅ​ទឹកដី Etihad ហើយ​គាត់​នឹង​នាំ​កីឡាករ Toni Kroos មកជា​មួយ​ដើម្បី​ជំនួស Yaya Toure​។​

​ខ្សែ​បម​ប្រើ​វ័យ ២៦ ឆ្នាំ​រូបនេះ ដែល​បាន​លេង​ក្រោម​ការបញ្ជា​របស់លោក Guardiola បាន​មួយ​រដូវ​កាល​ដែរ​ក្នុង​ទឹកដី Allianz Arena ពេញចិត្ត​រដូវ​កាល​ដំបូង​ក្នុង​ទឹកដី Bernabeu ប៉ុន្តែ​រូបគេ​មិនសូវ​បាន​លេង​ជាប់លាប់​ក្នុង​រដូវ​កាល ២០១៥/១៦ នេះឡើយ​។​

​រឿងនេះ​ហើយ ដែល​អាចធ្វើ​ឲ្យ​មានការ​ចាកចេញ​របស់ Kroos នៅ​រដូវក្តៅ​នេះ ហើយ​វា​ហាក់ដូចជា Man City ត្រៀម​រួចរាល់​ដើម្បី​ឆក់​ឱកាស​នេះ ស្រប​ពេលដែល​ក្រុម​នឹង​រើ​ម្តងទៀត​នៅពេលដែល​លោក Guardiola មកដល់​។​

​សារព័ត៌មាន SPORT ក៏​អះអាង​ផងដែរ​ថា​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង​កីឡាករ Ilkay Gundogan ក៏​អាចមក​ជាមួយ​អតីត​គ្រូបង្វឹក​អ្នកមាន​បុណ្យ​រូបនេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់