បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងផ្ទេរ១៤៥លានផោនក្លឹប Barcelona បានបង្ហាញមុខ Philippe Coutinho នៅពហុកីឡាដ្ឋាន Nou Camp

          បន្ទាប់ពី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរជាផ្លូវការ​ដែល​មាន​ទឹកប្រាក់ ១៤៥​លានផោន​ពី​ Liverpool ក្លឹប Barcelona បាន​បង្ហាញ​មុខកីឡាករចំណូលថ្មី Philippe Coutinho នៅ​ពហុកីឡាដ្ឋាន Nou Camp ហើយ​កីឡាករ​រូបនេះ​បាន​ប្រើឈុត​អាវធំ​របស់ Barcelona និង​បញ្ចេញ​ស្នាម​ញញឹម​ដាក់ក្រុម​អ្នក​ថតរូប​។

          កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​បាន​បញ្ចប់​បញ្ហា​ការទិញដូរ​នៅពេល​រដូវកាល​ទិញដូរ​កីឡាករបាន​ចាប់ផ្តើម​ថ្ងៃដំបូង​កាល​ពី​សៅរ៍ បន្ទាប់ពី​ក្លឹប Liverpool និង​ក្លឹប Barcelona បាន​ឯកភាពគ្នា​នឹងតម្លៃផ្ទេរ​ខ្ពស់​បំផុត​ទី​២នៅ​ក្នុង​ប្រវត្តិ​បាល់ទាត់។

          នៅទីបំផុត​ Barcelona ទទួល​កីឡាករ​សំណប់​ចិត្ត​របស់ខ្លួន​ បន្ទាប់ពីបរាជ័យក្នុងការដាក់សំ​ណើ​បីលើកកន្លងមក​ ហើយ​ពេលនេះ Coutinho បានចុះកិច្ច​ព្រមព្រៀង​លេង​រយៈ​ពេល​៥​ឆ្នាំ​កន្លះ ដែលមាន​ទឹកប្រាក់​៣៥៤​លានផោន​ក្នុង​លក្ខខណ្ឌទិញផ្តាច់​៕

adverise with khmeread