លោក Pochettino: ក្លឹប Spurs ប្រហែលជាមិនអាចឃាត់ Harry Kane មិនឲ្យចាកចេញបានទេ ប្រសិនបើមានសំណើខ្ពស់ដូច Coutinho

          នៅទីបំផុតក្លឹប Liverpool បាន​សម្រេចិត្តលក់​ខ្សែបម្រើ Philippe Coutinho ទៅ​ឲ្យ​ក្លឹប Barcelona ក្នុងតម្លៃ​១៤៥​លានផោន​នៅ​ចុងសប្តាហ៍​នេះ គឺ អស់រយៈ​ពេល​ច្រើន​ខែ​មក​ហើយ បន្ទាប់ពី​កីឡាករ​ប្រេស៊ីល​រូបនេះ​សម្រេចចិត្ត​ថា ខ្លួន​ចង់ចាកចេញដើម្បី​ទៅលេងនៅ​អេស្ប៉ាញ។

បញ្ហានេះធ្វើឲ្យគ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino ​បង្ហើបថា ស្ថាន​ភាព​បែបនេះ​ក៏អាចកើត​មាន​ចំពោះក្លឹប Spurs និងខ្សែប្រយុទ្ធ Harry Kane ផងដែរ​។

លោក Pochettino និយាយថា វា​ពិតជា​ពិបាករារាំង Kane ឲ្យ​បន្ត​អនាគតជាមួយ Spurs ណាស់ប្រសិន​​បើ​​កីឡាកររូបនេះមាន​បំណងចាកចេញ​មែននោះ។

          Kane ដែល​រក​បាន​៥៦​គ្រាប់សម្រាប់ក្រុម Spurs ​កាល​ពី​ឆ្នាំ​២០១៧​នោះ ត្រូវ​បាន​គេ​ភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ជាមួយ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ ប៉ុន្តែ​កីឡាកររូបនេះ​មិនទាន់​ដាច់​ចិត្តពី​ក្លឹបដែលលេងតាំងពី​កុមារភាព​របស់​ខ្លួនមួយនេះ។

          លោក Pochettino បាន​និយាយថា “​Liverpool គឺជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ល្អបំផុត​ក្នុង​​ប្រវត្តិ​សាស្ត្រ​ ហើយ​មើល​ចុះនៅ​ពេល​ Coutinho ឬកីឡាករ​ឆ្នើម​ដូច Coutinho ចង់ចាកចេញ តើ​វាមាន​ការ​ពិបាក​យ៉ាងណា ដើម្បី​រក្សា​ទុក​កីឡាករ​រូប​នេះ”។

          លោកបន្តថា “​មាន​ឧទាហរណ៍​ច្រើន​។ ដូច្នេះវាពិតជា​ពិបាក​សម្រាប់​មនុស្ស​គ្រាប់​គ្នា​ ដែលចង់រក្សាទុក​កីឡាករ​ឆ្នើម​របស់ខ្លួន​ ប្រសិន​បើ​ពួកគេ​ ​និយាយថា ខ្ញុំ​ចង់​ចាកចេញ​”៕

adverise with khmeread