ក្រុមហង្សក្រហម Liverpool បានត្រៀមកញ្ចប់ទឹកប្រាក់ដែលបានមកពីការលក់ខ្សែបម្រើ Philippe Coutinho ទៅឲ្យក្លឹប Barcelona ដើម្បីផ្ទេរកីឡាករខ្សែបម្រើ Naby Keita មកកាន់ពហុកីឡាដ្ឋាន Anfield នៅខែមករានេះ។
Liverpool បានយល់ព្រមនឹងកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៥៥លានផោនជាមួយក្លឹប Red Bull Leipzig កាលពីរដូវក្តៅសម្រាប់កីឡាករ Keita ហើយកីឡាករអន្តរជាតិ Guinea រូបនេះ បានចំណាយពេលខ្ចីជើងនៅក្លឹបនេះក្នុងក្របខណ្ឌ Bundesliga មុនចូលរួមជាផ្លូវការជាមួយ Liverpool។
Liverpool ចង់នាំយក Keita មកកាន់ពហុកីឡាដ្ឋាន Anfield នៅពេលនេះ ហើយមានបំណងចំណាយទឹកប្រាក់ឲ្យក្លឹប Leipzig បន្ថែមលើតម្លៃផ្ទេរ៥៥លានផោន។
គេជឿថា កីឡាករវ័យ២២ឆ្នាំរូបនេះអន្ទះសាចង់ផ្ទេរចេញនៅពេលនេះ ហើយក្លឹប Leipzig នឹងពិបាកក្នុងបញ្ចុះបញ្ចូលឲ្យកីឡាកររូបនេះបន្តនៅជាមួយខ្លួនទៀត៕
