Man Utd និង Chelsea បង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Moussa Marega របស់ក្លឹប Porto

          ក្លឹប​ Man Utd និង​ក្លឹប​​ Chelsea កំពុង​តាម​ដាន​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ Moussa Marega វ័យ​២៦​ឆ្នាំ​ដែលធ្វើ​បាន​ល្អនៅ​ក្របខណ្ឌបាល់ទាត់​ព័រទុយ     ហ្គាល់​ ចាប់តាំងពី​ការ​មក​ដល់​កាលពី​ឆ្នាំ​២០១៦ ដែល​ដំបូង​លេងខ្ចីជើង​នៅ​   ក្លឹប Vittoria កាលពីរដូវកាល​មុន ហើយ​បច្ចុប្បន្នបានត្រឡប់​មក​លេងនៅ​ក្លឹប Porto ។

          ដូចជា​ថា លោក Jose Mourinho និងលោក Antonio Conte ​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​រូប​នេះ​ដូចគ្នាស្របពេលដែលលោកទាំងពីរ​កំពុង​ប្រជែង​គ្នា​រក្សា​កៅអីក្នុង​ក្រុមកំពូល​ទាំង​បួន។

          Marega រកបាន​១៤គ្រាប់​ក្នុងការ​បង្ហាញមុខ​៣១​លើក​សម្រាប់​ក្លឹប Vittoria កាល​ពី​រដូវកាល​មុន ហើយ​ត្រឡប់​មក​ក្លឹប Porto វិញកាល​ពី​រដូវក្តៅ​ ដើម្បី​បង្ហាញមុខ​ក្នុងក្រុម​ជម្រើស​១១​នាក់ដំបូង។ កីឡាករ​រូបនេះ​​រកបាន​គ្រាប់​បាល់​ប្រហែលនឹង​រដូវកាល​មុន​ដែរ​ក្នុងរយៈ​ពេល​មិនដល់ពាក់កណ្តាល​រដូវកាល​ផងទេ។

          ខ្សែប្រយុទ្ធសញ្ជាតិ​ម៉ាលីរូបនេះរក​បាន​១៤​គ្រាប់និងជួយ​បង្កើត​ឱកាស​ពីរ​លើក​ក្នុងការ​បង្ហាញមុខ​១៦​លើក​នៅ​ក្របខណ្ឌ Primeira Liga ព្រមទាំង​ជួយ​បង្កើតឱកាស​ពីរ​លើក​បន្ថែមទៀត​នៅក្របខណ្ឌឆេម​ពាន​លីក។ ដូច្នេះ​វាពិតជា​គ្មានអ្វីចម្លែកទេថា ក្លឹប​កំពូលៗនៅ​អឺរ៉ុប​ចាប់អារម្មណ៍លើ​កីឡាករ​រូបនេះនោះ៕

adverise with khmeread