នារីចម្លែក រៀបការជាមួយហ្គេមសង់ផ្ទះ ជាជាងយកមនុស្សប្រុសធ្វើជាម្ចាស់ចិត្ត

ស្ដ្រីវ័យ ២០ ឆ្នាំម្នាក់ជាសិស្សគណិតវិទ្យាមកពីទីក្រុង Orlando រដ្ឋ Florida បានប្រកាសថានឹងរៀបការជាមួយនឹងហ្គេមសង់ផ្ទះ បន្ទាប់ពីបាត់បង់មិត្តប្រុសជាប្រដាប់គិតលេខដោយឧបទ្ទវហេតុដ៏អាក្រក់មួយ។ អតីតមិត្តប្រុស គឺជាប្រដាប់គិតលេខហៅថា Pierre បានងាប់អំឡុងពេលម៉ោងសម្អាតថ្នាក់រៀន។

នាង Noorul Mahjabeen Hassan ដែលចូលចិត្តប្រដាប់លេងហ្គេមសង់ផ្ទះ Fractal Tetris Huracan ត្រូវបានកំណត់អត្តសញ្ញាណថាជាមនុស្សស្រឡាញ់ភេទជាវត្ថុ។ នាង Noorul មានទំនាក់ទំនងស្នេហាជាមួយនឹង iPod និងឧបករណ៍អេឡិចត្រូនិក ប៉ុន្ដែនាងបានប្ដេជ្ញាចិត្តចំពោះហ្គេមសង់ផ្ទះជាច្រើនឆ្នាំមកហើយមកទល់បច្ចុប្បន្ន ហើយគ្រោងរៀបការជាមួយនឹងវា បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យទៀតផង។

ទំនាក់ទំនងចម្លែកនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ ខែកញ្ញាមកម៉្លេះ ចាប់តាំងពីនាង Hassan ដាក់ហ្គេមសង់ផ្ទះពេញផ្ទះរបស់នាង។ នាងអះអាងថាបានចំណាយពេល ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីលេងវានៅលើអនឡាញ និងលេងនៅលើ Gameboy របស់នាង។ ទំនាក់ទំនងនេះគឺជាភាពស្និទ្ធស្នាលមួយ ដែលនាង Hassan បានអះអាងថាដេកជាមួយនឹងហ្គេមសង់ផ្ទះជាមួយនឹងវត្ថុរឹងដូចជាខ្នើយជាហាដដីសទៀតផង៕

adverise with khmeread