1

Pogba៖ លេង​នៅក្រោម​បង្គាប់​របស់លោក Guardiola គឺអាច​ទៅរួច​

​តារា​របស់​សេះបង្កង់ Juventus កីឡាករ Paul Pogba បាន​បើក​បេះដូង​របស់ខ្លួន​ជូន​លោក Pep Guardiola នៅពេលដែល​លោក​ចាក​ចេញទៅ​ក្លឹប Man City​។​

Juventus នឹង​ជួប​អតីត​គ្រូបង្វឹក​អ្នកបុណ្យ Barcelona រូបនេះ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ហើយ​តារា​អន្តរជាតិ​បារាំង​រូបនេះ​បាន​ព្រមាន​មិត្ត​រួម​ក្រុម​របស់ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ទីល​លេង​របស់លោក Guardiola​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sport Deutschland គាត់​បាន​និយាយថា "Guardiola គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​និង​មាន​ទស្សនៈ​ផ្ទាល់​របស់គាត់​។ គាត់​ជា​និមិត្តរូប​របស់​បាល់ទាត់ ហើយ​នរណា​ទៅ​ដឹង​ទៅ​? ក្នុងពេល​អនាគត​ខ្ញុំ​អាចធ្វើ​ការ​ជាមួយ​គាត់​ក្នុង​ក្រុម​ដូចគ្នា​ក៏​មិនដឹង​!"​។​

"​ប៉ុន្តែ​ឥឡូវ ខ្ញុំ​រីករាយ​នៅ Juventus ហើយ​កំពុងតែ​ផ្តោតទៅលើ​ការប្រកួត​ជាមួយ Bayern​។ ពួកគេ​ជា​ក្រុម​ដ៏​អស្ចារ្យ​និង​មាន​កីឡាករ​ដែល​អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​គ្រប់ពេលវេលា​"​។​

"​ខ្ញុំ​រីករាយ​នឹង​ប្រឈមមុខ​នឹង​ក្រុម​បែបនេះ ព្រោះនេះ​ជា​វិធី​ដែល​ខ្ញុំ​អភិវឌ្ឍ​ខ្លួនឯង​។ យើង​នឹង​ព្យាយាម​បំបាក់​ពួកគេ​"៕

ប្រភព៖ forzaitalianfootball

មតិយោបល់