ក្រុមហ៊ុន Apple លាតត្រដាងថា រាល់ iPhone, iPad និងកុំព្យូទ័រ Mac ទាំងអស់ស្ថិតក្នុងគ្រោះថ្នាក់ពីការលួចទិន្នន័យពីសំណាក់ Hacker ដោយសារ...

រាល់ iPhone, iPad និងកុំព្យូទ័រ Mac អាចនឹងស្ថិតក្នុងគ្រោះថ្នាក់ពីលួចទិន្នន័យ។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា រាល់ឧបករណ៍របស់ខ្លួនទាំងអស់ គឺមានបញ្ហាដោយសារតែការរចនារបស់បន្ទះឈីប Intel និង Arm មានកំហុស ដែលអាចប៉ះពាល់មនុស្សរាប់ពាន់លាននាក់ពីការលួចទិន្នន័យបាន។

កំហុសនោះធ្វើឱ្យឧបករណ៍មានចន្លោះប្រហោងបំផ្លាញ Meltdown និង Spectre របស់បន្ទះឈីប ដែលរកឃើញដោយអ្នកស្រាវជ្រាវជាច្រើន។

ក្រុមហ៊ុនបច្ចេកវិជ្ជាមួយនេះបានព្រមានអតិថិជនទាំងអស់ឱ្យដោនឡូតកម្មវិធីពី Appstore និងកម្មវិធីណាដែលមានប្រភពច្បាស់លាស់តែប៉ុណ្ណោះ។

ក្រុមហ៊ុន Apple និយាយថាខ្លួនបានបំពេញកន្លែងចន្លោះប្រហោងនោះរួចរាល់ ហើយ iOS ថ្មីនឹងចេញក្នុងពេលឆាប់ៗនេះ៕

adverise with khmeread