ក្លឹបបាល់ទាត់ Ho Chi Minh City នឹងចុះហត្ថលេខាទិញអតីតខ្សែបម្រើ Man Utd ក្នុងសប្តាហ៍នេះ

ក្លឹប Ho Chi Minh City បានឈានដល់ការព្រមព្រៀងទិញអតីតខ្សែបម្រើ Manchester United ដើម្បីប្រែក្លាយក្លឹបមួយនេះទៅជាក្លឹបកំពូលទាំង ៣ នៅវៀតណាម។

ពុំមានព័ត៌មានលម្អិត តម្លៃផ្ទេរ និង ថ្លៃឈ្នួល ក្នុងកិច្ចសន្យារវាងក្លឹប Ho Chi Minh City និង ខ្សែបម្រើប្រេស៊ីល Rodrigo Pereira Possebon ត្រូវបានលាតត្រដាងនៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ អតីតជម្រើសជាតិវៀតណាម លោក Le Cong Vinh ដែលជាប្រធានស្តីទីរបស់ក្លឹប Ho Chi Minh City F.C. បានបញ្ជាក់អះអាងកាលពីថ្ងៃអាទិត្យថា ក្នុងនាមជាកីឡាករមានឈ្មោះមួយរូបដែរនោះ "Possebon នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងកីឡាករបរទេសដទៃទៀត ដែលលេងនៅក្នុងប្រទេសវៀតណាម"។

Possebon ដែលនឹងមានអាយុ ២៩ ឆ្នាំ ក្នុងខែកុម្ភៈខាងមុខ ត្រូវបាន Manchester United ទិញក្នុងឆ្នាំ ២០០៨ ប៉ុន្តែបានបង្ហាញវត្តមាន ៣ ដងប៉ុណ្ណោះឱ្យក្រុមក្នុងក្របខណ្ឌ English Premier League មួយនេះ ក្នុងរដូវកាល ២០០៨-២០០៩៕

adverise with khmeread